ក្រសួងពាណិជ្ជកម្មព្រមានប្រជាពលរដ្ឋកុំស្តុកប្រេងឥន្ធនៈលើសតម្រូវការ ដើម្បីបង្ការគ្រោះថ្នាក់ឆាបឆេះ
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងយ៉ាងច្បាស់លាស់ទៅកាន់សាធារណជន ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយប្រេងទាំងអស់នៅទូទាំងប្រទេស ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកទុកប្រេងឥន្ធនៈ។ ការអំពាវនាវនេះមានគោលបំណងធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងគ្រប់គ្រងហានិភ័យដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈដោយមិនគោរពតាមស្តង់ដាបច្ចេកទេស។ ក្រសួងបានលើកឡើងថា ការសម្រុកទិញប្រេងស្តុកទុកលើសពីតម្រូវការអាចបង្កគ្រោះថ្នាក់ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យម្ចាស់ស្ថានីយប្រេងទាំងអស់បន្តអនុវត្តតាមស្តង់ដា និងក្រមប្រតិបត្តិដែលបានកំណត់ ដើម្បីធានាការគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ និងជៀសវាងការទិញស្តុកទុកលើស។ មន្ត្រីជំនាញពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង…
