ព័ត៌មានជាតិ

អភិបាលរងស្ទឹងត្រែង ទូច គង្គា សុំព្រះពរព្រះមហាក្សត្រ ឆាប់ជាសះស្បើយពីព្រះរោគមហារីក

ភ្នំពេញ៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងភរិយា និងក្រុមគ្រួសារ បានសម្តែងក្តីបារម្ភ និងសុំព្រះពរព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យឆាប់ជាសះស្បើយពីព្រះរោគមហារីកក្រពេញប្រូស្តាត។ ព្រះមហាក្សត្រទ្រង់នឹងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។ ការព្យាបាលនេះនឹងធ្វើឡើងដោយក្រុមគ្រូពេទ្យឯកទេសជំនាញខ្ពស់របស់ប្រទេសចិន។ លោក…

រន្ទះបាញ់នៅផ្ទះលំហែសៀមរាប បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស

ខេត្តសៀមរាប៖ ហេតុការណ៍រន្ទះបាញ់បានកើតឡើងនៅរសៀលថ្ងៃទី១៨ មេសា ២០២៦ នៅផ្ទះលំហែអូរពាមគ្រែ ស្រុកស្វាយលើ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៤នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១រសៀល នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ យោងតាមអាជ្ញាធរមូលដ្ឋានស្រុកស្វាយលើ ជនរងគ្រោះទាំង៤នាក់មានរបួសស្រាល។ ជនរងគ្រោះមាន៖ ១. អ៊ូ មករា (ប្រុស ៤៦ឆ្នាំ) ពីខេត្តបាត់ដំបង…

ចិននៅតែឈរលេខ១! បានមកវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ជាង ១,១៦៩លានដុល្លារ

ភ្នំពេញ៖ ប្រទេសចិននៅតែរក្សាតំណែងជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ដោយបានដាក់ទុនវិនិយោគជាង ១,១៦៩លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះបើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ របាយការណ៍បង្ហាញថា ការវិនិយោគពីប្រទេសចិនបានរួមចំណែកជិតកន្លះ (៤៦.៧៧%) នៃទុនវិនិយោគសរុប ២.៥ប៊ីលានដុល្លារអាមេរិកក្នុងប្រទេសកម្ពុជា។ វិនិយោគិនកម្ពុជាស្ថិតនៅលំដាប់ទី២ ដោយរួមចំណែក ៣៨.០៦% ឬ ៩៥១លានដុល្លារ ខណៈម៉ាឡេស៊ីស្ថិតលេខ៣ ដោយរួមចំណែក ៨.១៤% ឬ…

កម្ពុជារឹតបន្តឹងយ៉ាងតឹងរឹង ទប់ស្កាត់ការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ ក្នុងពេលអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងលើការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់ នៅពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងក្លាយជាទិសដៅថ្មីសម្រាប់ការបោះចោលសំណល់គ្រោះថ្នាក់។ អាជ្ញាធរពាក់ព័ន្ធបានប្រកាសអនុវត្តវិធានការរឹតបន្តឹងថ្មីៗ ដោយព្រមានថា ការនាំចូលសំណល់អេឡិចត្រូនិកខុសច្បាប់នឹងប្រឈមនឹងទណ្ឌកម្មព្រហ្មទណ្ឌធ្ងន់ធ្ងរ រួមទាំងការពិន័យថវិកាខ្ពស់ និងការឃុំខ្លួន។ សំណល់អេឡិចត្រូនិក ឬ e-waste ដែលរួមមានកុំព្យូទ័រ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ អាចមានសារធាតុគីមីពុលគ្រោះថ្នាក់ដូចជា សំណ បារត និងកាដម្យូម ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថាន។…

រយៈពេល៦ថ្ងៃបុណ្យចូលឆ្នាំមមី ២០២៦ ប្រជាពលរដ្ឋជិត១២ម៉ឺននាក់ទទួលសេវារថយន្តក្រុងឥតគិតថ្លៃ កើនឡើង៣៩%

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រយៈពេល៦ថ្ងៃ ប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើត។ លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ថា៖ “ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី…

ទឹកភ្នែករីករាយ! ភ្ញៀវជាតិ-អន្តរជាតិជិត ១.៤ លាននាក់ បំពេញភ្នំពេញក្នុងពិធីនគរសង្ក្រាន្ត បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្លេងសើចរីករាយ និងភាពកុះករនៃប្រជាពលរដ្ឋបានបំពេញរាជធានីភ្នំពេញ នៅពេលដែលព្រឹត្តិការណ៍«នគរសង្ក្រាន្ត»បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិជាង ១,៣៨៤,៥១១ នាក់ ក្នុងរយៈពេលតែ ៤ ថ្ងៃប៉ុណ្ណោះ។ លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី១៨ មេសា ២០២៦ ថា៖ «នៅថ្ងៃទី៤…

ស្រីឌុបម៉ូតូលឿនធ្លាក់ក្រឡុកសម្លាប់មិត្តរួមដំណើរ ត្រូវចោទប្រកាន់ពីបទបើកបរធ្វេសប្រហែស

ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តព្រះវិហារបានចោទប្រកាន់ស្រីម្នាក់ពីបទបើកបរម៉ូតូដោយធ្វេសប្រហែសបណ្តាលឱ្យមិត្តរួមដំណើរស្លាប់ក្រោយពីធ្លាក់ក្រឡុកនៅលើផ្លូវក្រាលគ្រួសក្រហម។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង១៤:១៥នាទី នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ លេ សុខេត ភេទស្រី ដែលជាអ្នកបើកបរម៉ូតូ បានធ្វើដំណើរជាមួយផន ផា ភេទប្រុស ក្រោយពីចូលរួមកម្មវិធីជួបជុំគ្នា។ ក្នុងអំឡុងពេលត្រលប់មកវិញ ស្រីឌុបបានបើកបរក្នុងល្បឿនលឿន…

ព្រមានពីក្រសួងធនធានទឹក៖ ទីក្រុងភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានពីស្ថានភាពអាកាសធាតុដែលអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតំបន់ជាច្រើននៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ យោងតាមព្រឹត្តិបត្រព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២៦ តំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង…

ក្រុមក្មេងពាល ៦នាក់ ត្រូវបានចាប់ខ្លួនក្រោយពីដេញគប់ និងវាយបំផ្លិចបំផ្លាញរថយន្តនៅខណ្ឌដូនពេញ

ភ្នំពេញ៖ ក្រុមក្មេងពាលចំនួន ៦នាក់ ដែលបានបង្កភាពអនាធិបតេយ្យដោយដេញគប់ និងវាយបំផ្លិចបំផ្លាញរថយន្តនៅតំបន់ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនបានសម្រេច។ ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃមុន នៅពេលដែលក្រុមក្មេងទំនើងទាំងនេះបានប្រព្រឹត្តអំពើហិង្សា ដោយដេញគប់ដុំថ្ម និងប្រើឧបករណ៍ផ្សេងៗវាយបំផ្លិចបំផ្លាញរថយន្តរបស់ពលរដ្ឋ។ សកម្មភាពរបស់ពួកគេបានធ្វើឲ្យពលរដ្ឋក្នុងតំបន់មានការភ័យខ្លាច និងខកខានក្នុងការធ្វើដំណើរ។ លោក នាយឧត្តមសេនីយ៍ ជាតិ សុខា អគ្គនាយកនគរបាលរាជធានីភ្នំពេញ បានអះអាងថា៖ “ក្រុមក្មេងពាលទាំងនេះត្រូវបានយើងតាមដាន…

អាណិតស្រឡាញ់! ទារកតូចត្រូវបោះចោលក្នុងព្រៃ ខេត្តក្រចេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ខេត្តក្រចេះ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីមានការរកឃើញទារកត្រូវបានម្ដាយចិត្តអប្រិយ៍យកទៅបោះចោលក្នុងតំបន់ព្រៃ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់។ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទារកតូចត្រូវបានរកឃើញក្នុងស្ថានភាពគួរឲ្យអាណិត ខណៈពេលអ្នកភូមិចូលទៅមើល ហើយបានប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការជួយសង្គ្រោះជាបន្ទាន់។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងយកទារកទៅថែទាំ ព្រមទាំងបើកការស៊ើបអង្កេត ដើម្បីស្វែងរកម្តាយពាក់ព័ន្ធ មកទទួលខុសត្រូវតាមផ្លូវច្បាប់។…