ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ចុះជួបពលរដ្ឋភៀសសឹក សប្បាយរីករាយជាមួយការផ្តល់ទឹកស្អាតក្នុងឱកាសចូលឆ្នាំខ្មែរ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។ ក្នុងឱកាសចូលឆ្នាំនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។ ជាក់ស្តែង រយៈពេល៣ថ្ងៃចូលឆ្នាំនេះ លោកទេសរដ្ឋមន្ត្រី បានចុះជួបប្រជាពលរដ្ឋហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់…

អគ្គិភ័យឆាបឆេះរោងចក្រសាំងក្រអូបនៅកំបូល ខូចខាតអស់ទាំងស្រុង

ភ្នំពេញ៖ រោងចក្រមួយកន្លែងដែលផ្ទុកសាំងក្រអូប និងប្រេងម៉ាសុីនត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង នៅវេលាម៉ោង ៥:៥០នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុង ភូមិគុល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋរស់នៅក្បែររោងចក្របានឱ្យដឹងថា ពួកគាត់ធុំក្លិនឈ្ងៀមផ្សែង ហើយផ្សែងខ្មៅយ៉ាងខ្មួលខ្មាញ់ហ៊ុយចូលផ្ទះ។ ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នារត់ចេញមកក្រៅ ហើយបានឃើញអណ្តាតភ្លើងកំពុងឆាបឆេះចេញពីខាងក្នុងរោងចក្រ។ ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹកមកបាញ់បង្ការជាបណ្តោះអាសន្ន…

អ្នកស្រុកឯកភ្នំពីរនាក់ចាប់ខ្លួនក្រោយកាប់យុវជនដោយប្រើកាំបិតខ្វែវដោះស្រាយគំនុំចាស់

អាជ្ញាធរនគរបាលស្រុកឯកភ្នំបានចាប់ខ្លួនជនសង្ស័យចំនួន២នាក់ក្រោយពីពួកគេបានប្រើកាំបិតខ្វែវកាប់យុវជនម្នាក់ដោយសារគំនុំចាស់។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅភូមិពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ទឹង ឆានុន អាយុ១៧ឆ្នាំ បានរងរបួសធ្ងន់នៅក្បាលខាងក្រោយផ្នែកស្តាំ ដែលត្រូវដេរចំនួន២០ថ្នេរ។ ជនសង្ស័យទាំងពីរត្រូវបានអត្តសញ្ញាណថា៖ ១. ដា ដេត (ហៅខ្លឹង) អាយុ១៩ឆ្នាំ និង…

រថយន្តអាវតា០៧ ត្រូវប្រជាពលរដ្ឋគប់ដុំថ្មដាក់ខូចខាតយ៉ាងធ្ងន់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចចូលឆ្នាំខ្មែរ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឃាត់រថយន្តអាវតា០៧ ពណ៌ខ្មៅ ដែលត្រូវប្រជាពលរដ្ឋចោមរោមគប់ដុំថ្មយ៉ាងខ្លាំង បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្តនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់គេច។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ) ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នេះ រថយន្តត្រូវបានរងការខូចខាតកញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងស្តាំ, កញ្ចក់ទ្វារក្រោយខាងឆ្វេង,…

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់លួចទូរស័ព្ទក្នុងពិធីនគរសង្រ្កាន្តទួលទំពូង

ភ្នំពេញ៖ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងបទលួចទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋក្នុងពិធីនគរសង្រ្កាន្តទួលទំពូង។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ ក្រុមសមត្ថកិច្ចដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន…

សេដ្ឋកិច្ចចិនរីកចម្រើន 5% នៅត្រីមាសទី១ លើសការព្យាករណ៍ទាំងអស់

អន្តរជាតិ – ក្នុងពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងការលំបាក សេដ្ឋកិច្ចចិនបានបង្ហាញពីសក្តានុពលដ៏រឹងមាំដោយសម្រេចបានកំណើន 5% នៅត្រីមាសទីមួយឆ្នាំ២០២៦ ដែលលើសពីការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ អង្គការ IMF បានកែប្រែបញ្ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ 0,2% ទៅត្រឹមតែ 3,1% ប៉ុណ្ណោះ។ ក្នុងបរិបទបែបនេះ ការរីកចម្រើន 5% របស់ចិនបានក្លាយជាចំណុចពន្លឺនៅក្នុងភាពងងឹតរបស់សេដ្ឋកិច្ចសកល។ លក្ខណៈសំខាន់ៗដែលជួយឱ្យសេដ្ឋកិច្ចចិនទទួលបានជោគជ័យមាន៖…

ស្វាយរៀងទទួលភ្ញៀវសង្ក្រាន្តជិត៥សែននាក់ ក្នុង៣ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ខេត្តស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងធំធេង ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤០៧ពាន់នាក់ បានទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗនៅក្នុងខេត្ត។ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្នុងថ្ងៃទី៣នៃសង្ក្រាន្ត (ថ្ងៃទី១៦ មេសា ២០២៦) មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរសរុប១៨៦,៥៩០នាក់ បានចូលរួមកម្សាន្ត ដោយក្នុងនោះមានភ្ញៀវបរទេស៣៩០នាក់។ សរុបរយៈពេល៣ថ្ងៃសង្ក្រាន្ត (១៤-១៦ មេសា ២០២៦) ខេត្តស្វាយរៀងបានទទួលភ្ញៀវសរុបចំនួន…

ម៉ូតូដែលនគរបាលចរាចរណ៍ឃាត់ក្នុងឱកាសចូលឆ្នាំ រកឃើញហើយ អនុញ្ញាតឱ្យទៅទទួលយកវិញ

ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក វរសេនីយ៍ឯក សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ម៉ូតូដែលនគរបាលចរាចរណ៍បានដកហូតក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានរកឃើញហើយ។ លោកបានបញ្ជាក់ថា ម៉ូតូទាំងនោះកំពុងរក្សាទុកនៅស្នាក់ការចរាចរណ៍មាត់ស្ទឹង សួនព្រះរាជដំណាក់ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកដែលម៉ូតូត្រូវបានដកហូតអាចទៅទទួលយកវិញនៅថ្ងៃស្អែកព្រឹក…

លោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ចូលរួមពិធីដង្ហែព្រះពុទ្ធប្បដិមា និងស្រង់ព្រះនៅវត្តភ្នំក្នុងពិធីនគរសង្ក្រាន្ត

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានចូលរួមពិធីដង្ហែព្រះពុទ្ធប្បដិមាពីវត្តឧណ្ណាលោមមកគង់លើបុសប្បុក និងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមា…

សំរាមភ្នំពេញថយចុះជិតពាក់កណ្តាលក្នុងថ្ងៃទី៣នៃបុណ្យចូលឆ្នាំខ្មែរ ជាសញ្ញាវិជ្ជមាននៃការចូលរួមរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ បរិមាណសំរាមនៅរាជធានីភ្នំពេញបានថយចុះយ៉ាងគួរឱ្យកត់សម្គាល់ក្នុងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយមានតែ២,១៩០,៤៥តោនប៉ុណ្ណោះដែលត្រូវបានប្រមូលទុកដាក់ ដែលជាការថយចុះ៤៨ភាគរយធៀបនឹងបរិមាណសំរាមប្រចាំថ្ងៃនៅថ្ងៃធម្មតា។ ក្រសួងបរិស្ថានបានបង្ហាញថា តាមទិន្នន័យពីសេវាប្រមូលសំរាម ស្ថានភាពសំរាមក្នុងឱកាសបុណ្យចូលឆ្នាំឆ្នាំនេះបានបង្ហាញសញ្ញាវិជ្ជមានយ៉ាងច្បាស់។ សរុបទាំង៣ថ្ងៃនៃពិធីបុណ្យ សំរាមចំនួនជាង៧,១៣៤តោនត្រូវបានប្រមូលទុកដាក់ទៅទីលានសំរាមក្នុងរាជធានី។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានពន្យល់ថា ការថយចុះនេះកើតឡើងដោយសារការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ “ការចូលរួមទាំងនេះមិនត្រឹមតែជួយឱ្យទីក្រុងមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានកម្ពុជា” លោកបានអះអាង។…