ទេសរដ្ឋមន្ត្រី គន់ គីម ចុះជួបពលរដ្ឋភៀសសឹក សប្បាយរីករាយជាមួយការផ្តល់ទឹកស្អាតក្នុងឱកាសចូលឆ្នាំខ្មែរ

ទេសរដ្ឋមន្ត្រី គន់ គីម ចុះជួបពលរដ្ឋភៀសសឹក សប្បាយរីករាយជាមួយការផ្តល់ទឹកស្អាតក្នុងឱកាសចូលឆ្នាំខ្មែរ

រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តទាំង៣ ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បានចូលរួមសប្បាយរីករាយអបអរសាទរដូចប្រជាពលរដ្ឋទូទៅតាមរយៈការរៀបចំរបស់រដ្ឋបាលខេត្តក្នុងមូលដ្ឋាន។

ទេសរដ្ឋមន្ត្រី គន់ គីម ជួបពលរដ្ឋភៀសសឹក

ក្នុងឱកាសចូលឆ្នាំនេះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើដំណើរចុះទៅតាមបណ្តាខេត្តទាំង៣ ដើម្បីចុះជួបសំណេះសំណាល និងចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានខិតខំគ្រប់មធ្យោបាយទាមទារអធិបតេយ្យភាពជាតិ និងការបាត់បង់ដោយសារការឈ្លានពានរបស់ប្រទេសថៃ។

ការចូលរួមពិធីចូលឆ្នាំរបស់ពលរដ្ឋ

ជាក់ស្តែង រយៈពេល៣ថ្ងៃចូលឆ្នាំនេះ លោកទេសរដ្ឋមន្ត្រី បានចុះជួបប្រជាពលរដ្ឋហើយផ្តល់ស្នាមញញឹម ដោយការដោះស្រាយបញ្ហាទឹកស្អាតជូនពួកគាត់ និងរៀបចំការជញ្ជូនទឹកទៅតាមខ្នងផ្ទះសម្រាប់ជាតម្រូវការប្រើប្រាស់ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។

ការផ្តល់ទឹកស្អាតដល់ពលរដ្ឋ

លោកទេសរដ្ឋមន្ត្រី ថ្លែងថា ទោះក្នុងស្ថានភាពជីវភាពមិនដូចមុនក្តី ប៉ុន្តែភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋភៀសសឹកក្នុងរយៈពេល៣ថ្ងៃនេះ បានបង្កប់នូវអត្ថន័យឆ្លុះបញ្ចាំងពីការផ្តល់សេចក្តីទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ទេសរដ្ឋមន្ត្រីផ្តល់ស្នាមញញឹមជាមួយពលរដ្ឋ

លោកទេសរដ្ឋមន្ត្រី ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ជាប់ជាប្រចាំពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្ត។

ការជួបពិភាក្សាជាមួយពលរដ្ឋ

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរឲ្យមានការយោគយល់ដល់អាជ្ញាធរ និងក្រុមការងារចំពោះកង្វះខាតលើការអនុវត្តការងារមួយចំនួន។ ក្រោយពិធីបុណ្យចូលឆ្នាំ ក្រុមការងារនឹងពន្លឿនសកម្មភាពការងាររបស់ខ្លួនឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបចំពោះតម្រូវការទាំងឡាយបម្រើដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

ការរៀបចំទឹកស្អាតសម្រាប់ពលរដ្ឋ

ពិធីចូលឆ្នាំរបស់ពលរដ្ឋភៀសសឹក

ទេសរដ្ឋមន្ត្រីគន់គីមក្នុងពិធីចូលឆ្នាំ

ដោយ៖ តារា

administrator

Related Articles