សហរដ្ឋអាមេរិកសរសើរអ៊ីស្រាអែលជា«ដៃគូល្អជាងគេ» បន្ទាប់ពីប្រតិបត្តិការយោធារួមគ្នាប្រឆាំងអ៊ីរ៉ង់

សហរដ្ឋអាមេរិកសរសើរអ៊ីស្រាអែលជា«ដៃគូល្អជាងគេ» បន្ទាប់ពីប្រតិបត្តិការយោធារួមគ្នាប្រឆាំងអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ក្រោយពីបើកប្រតិបត្តិការយោធារួមគ្នាប្រឆាំងអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានសរសើរអ៊ីស្រាអែលថាជា«ដៃគូល្អជាងគេ» និងគ្មានដៃគូណាល្អជាងនេះទៀតទេ។

មេបញ្ជាការ CENTCOM Brad Cooper

ក្នុងសន្និសីទកាសែតថ្ងៃព្រហស្បតិ៍ទី១៦ មេសា ២០២៦ លោក Brad Cooper មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់យ៉ាងច្បាស់ថា៖ «អ៊ីស្រាអែលជាដៃគូល្អជាងគេរបស់អាមេរិក»។ លោកបន្តថា កងទ័ពប្រទេសទាំងពីរបានរួមគ្នាសម្រេចបានគោលដៅយោធាជាច្រើន។

ទន្ទឹមនោះ លោក Cooper ក៏សរសើររដ្ឋអារ៉ាប់ផ្សេងទៀតដូចជា ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត និងអារ៉ាប់រួម ថាជា «សម្ព័ន្ធដ៏វិសេសវិសាល» ដែលបានជួយគ្នាក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

អាមេរិកនិងអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធារួមគ្នាដ៏ធំ វាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ២០២៦ ដែលនាំឲ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា និងរុញតម្លៃប្រេងឡើងខ្ពស់។

ក្នុងរយៈពេល៤០ថ្ងៃ អាមេរិកបានអះអាងពីការវាយប្រហារប្រមាណ ១៣,០០០ លើក ខណៈអ៊ីស្រាអែលវាយប្រហារជាង ១០,៨០០ លើក។ លុះមកដល់ថ្ងៃទី៨ មេសា ប្រទេសទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលពីរសប្តាហ៍តាមរយៈការសម្របសម្រួលពីប៉ាគីស្ថាន។

ពិភពលោកកំពុងតាមដានយ៉ាងជិតស្និទ្ធថា តើនឹងមានអ្វីកើតឡើងបន្ទាប់ពីផុតបទឈប់បាញ់នេះ។

administrator

Related Articles