ជប៉ុនចាក់ថវិកាយក្រោយ ១០ ប៊ីលានដុល្លារ ជួយអាស៊ីអាគ្នេយ៍ដោះស្រាយវិបត្តិថាមពល

ជប៉ុនចាក់ថវិកាយក្រោយ ១០ ប៊ីលានដុល្លារ ជួយអាស៊ីអាគ្នេយ៍ដោះស្រាយវិបត្តិថាមពល

ជប៉ុនបានប្រកាសគំរោងជំនួយហិរញ្ញវត្ថុដ៏ធំធេងចំនួន ១០ ប៊ីលានដុល្លារអាមេរិក ដើម្បីជួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ដោះស្រាយបញ្ហាវិបត្តិថាមពល និងពង្រឹងប្រព័ន្ធផ្គត់ផ្គង់ថាមពលក្នុងតំបន់។

កិច្ចប្រជុំអាស៊ីអាគ្នេយ៍

ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃពុធ ១៧ មេសា ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បន្ទាប់ពីកិច្ចប្រជុំកំពូលតាមអ៊ិនធឺរណិតជាមួយរដ្ឋសមាជិកអាស៊ានមួយចំនួន។ គំនិតផ្តួចផ្តើមដែលមានឈ្មោះថា «Power Asia» នេះ មានគោលបំណងពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថាមពល និងជួយប្រទេសនៅអាស៊ីអាគ្នេយ៍ទទួលបានផលិតផលប្រេងឆៅ និងប្រេងសាំងឥន្ធនៈកាន់តែប្រសើរឡើង។

លោកស្រី Takaichi បានបញ្ជាក់នៅទីក្រុងតូក្យូថា៖ «យើងពឹងផ្អែកលើការផ្គត់ផ្គង់ពីបណ្តាប្រទេសអាស៊ី នូវសម្ភារៈវេជ្ជសាស្ត្រដូចជាឧបករណ៍ដែលប្រើសម្រាប់អ្នកជំងឺលាងឈាម ធុងសម្រាប់ដាក់សំណល់ទឹក និងស្រោមដៃសម្រាប់ការវះកាត់»។

«រួមគ្នាជាមួយប្រជាជាតិអាស៊ី យើងនឹងធ្វើការដើម្បីកសាងក្របខ័ណ្ឌថាមពល រ៉ែសំខាន់ៗ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដើម្បីឱ្យអាស៊ីទាំងមូលអាចកាន់តែរឹងមាំ និងរីកចម្រើន»។

ការផ្តល់ជំនួយនេះមកដល់ក្នុងពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងភាពស្រពេចស្រពិលនៃការផ្គត់ផ្គង់ប្រេង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា និងការបិទច្រកហ័រមូហ្ស។ តំបន់នេះពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីមជ្ឈិមបូព៌ា ដែលជាកត្តាសំខាន់ក្នុងការគំរាមកំហែងដល់សេដ្ឋកិច្ចតំបន់។

ជប៉ុននឹងចូលរួមចំណែកថវិកាចំនួន ១,៦ ទ្រីលានយ៉េន ក្នុងគំរោង Power Asia នេះ ដែលជាផ្នែកមួយនៃសហគមន៍គ្មានការបំភាយឧស្ម័នអាស៊ី (AZEC plus)។ ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានជាក់លាក់អំពីប្រទេសដែលនឹងទទួលជំនួយ ឬចំនួនជំនួយសម្រាប់ប្រទេសនីមួយៗនៅឡើយទេ។

administrator

Related Articles