ព័ត៌មានជាតិ

ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ខេត្តតាកែវទទួលភ្ញៀវទេសចរជិតមួយលាននាក់ក្នុង៣ថ្ងៃ

ខេត្តតាកែវ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវបានទទួលភ្ញៀវទេសចរជាង៩០ម៉ឺននាក់ ដែលបង្ហាញពីការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងតំបន់។ តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តតាកែវ ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃបានបង្ហាញថា៖ ថ្ងៃទី១៤ ទទួលភ្ញៀវ១៦ម៉ឺននាក់ ថ្ងៃទី១៥ ទទួលភ្ញៀវ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលភ្ញៀវជិត៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃមានភ្ញៀវទេសចរសរុប៩០៨,៨២៤នាក់ ដោយក្នុងនោះមានភ្ញៀវបរទេស៧,៣១៦នាក់។ អាជ្ញាធរខេត្តតាកែវបានរៀបចំកម្មវិធីសង្ក្រាន្តពិសេស ដោយមានល្បែងប្រជាប្រិយ…

ព្យុះស៊ីនឡាគូមិនប៉ះពាល់ខ្លាំងទៅកម្ពុជា ប៉ុន្តែភ្លៀងធ្លាក់នៅតំបន់ផ្សេងៗពីថ្ងៃទី១៧-១៩ មេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញប្រកាសព្រមានអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយអះអាងថាព្យុះទី៤ ឈ្មោះស៊ីនឡាគូ (Sinlaku) T2604 មិនមានឥទ្ធិពលខ្លាំងទៅលើប្រទេសកម្ពុជាទេ។ ទោះជាព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ក៏គន្លងផ្លូវដើររបស់វាមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជនកម្ពុជានោះទេ។ ទោះយ៉ាងណា ស្ថានភាពនេះនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់នៅតំបន់ផ្សេងៗចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា។ សម្រាប់តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ…

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនក្រុមក្មេងជិះម៉ូតូបំពង់ស៊ីម៉ាំងឮៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដើម និងធ្វើកិច្ចសន្យាអប់រំណែនាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួន និងធ្វើកិច្ចសន្យាអប់រំណែនាំក្រុមក្មេងដែលជិះម៉ូតូមានបំពង់ស៊ីម៉ាំងឮៗ កែច្នៃខុសពីទ្រង់ទ្រាយដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនអោយមានតទៅទៀត។…

ខេត្តស្វាយរៀងទទួលភ្ញៀវទេសចរជាង ២២ម៉ឺននាក់ក្នុងពិធីសង្ក្រាន្តចូលឆ្នាំថ្មី

ខេត្តស្វាយរៀង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ខេត្តស្វាយរៀងបានទទួលភ្ញៀវទេសចរជាច្រើនមកចូលរួមកម្មវិធីសង្ក្រាន្តដ៏ពិសេស។ យោងតាមរបាយការណ៍ពីមន្ទីរទេសចរខេត្តស្វាយរៀង ក្នុងរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមសរុបជាង ២២១,៣៧៩នាក់។ នៅថ្ងៃទី១៤ មេសា មានអ្នកទស្សនាចំនួន ១០០,៨៣៩នាក់ រួមមានភ្ញៀវបរទេស៨៥នាក់។ ចំណែកឯថ្ងៃទី១៥ មេសា…

ស្វាយរៀង៖ នគរបាលឃាត់ខ្លួនក្រុមកាប់ប្លន់ម៉ូតូ ៤នាក់ រកឃើញម៉ូតូ ៣គ្រឿងនិងកាំបិត ៣ដើម

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀងបានជោគជ័យក្នុងការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) និងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ នគរបាលខេត្តស្វាយរៀងបានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ដែលរាយការណ៍ថាមានក្រុមមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ…

ភ្លៀងកក់ខែ១មេធំរលកខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះរលំរាបដល់ដីនៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ភ្លៀងកក់ខែ១មេធំដែលលាយឡំជាមួយខ្យល់កន្ត្រាក់បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងរលំរាបដល់ដី នៅសល់តែជើងសសរ និងជណ្ដើរឈរឆ្កឹងប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំទី២ វេលាប្រមាណជាម៉ោង១៥ ទៅម៉ោង១៦ រសៀល នៅភូមិកន្លែងចក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ លោកវរ:សេនីយ៍ឯក វង្ស សុភី អធិការស្រុកអូរាំងឪបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ…

រន្ធត់ចិត្ត! បងថ្លៃខឹងម្តាយរឿងសម្ងាត់ នាំក្មួយ៥ឆ្នាំទៅសម្លាប់នៅវាលស្រែ

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រព្រឹត្តអំពើឃាតកម្មយ៉ាងឃោរឃៅលើក្មួយប្រុសអាយុត្រឹម៥ឆ្នាំ ដោយសារតែគំនុំផ្ទាល់ខ្លួនក្នុងគ្រួសារ។ ហេតុការណ៍ដ៏សែនឈឺចាប់នេះ កើតឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា ត្រូវបានបាត់ខ្លួនកាលពីថ្ងៃទី១៤ មេសា ២០២៦ ដែលធ្វើឲ្យម្តាយរត់រកទាំងយប់ និងប្រញាប់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។ ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យ គឺឈ្មោះ ឆេន…

ឃាត់ក្មេងទំនើង៧នាក់ប្រតាយប្រតប់គ្នានៅមុខសាលាខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ – នគរបាលខេត្តត្បូងឃ្មុំបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៧នាក់ ដែលបានប្រតាយប្រតប់គ្នានៅសួនច្បារមុខសាលាខេត្ត កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានផ្ញើសារទៅកាន់យុវជនយុវនារីទាំងអស់ សូមអង្វរក្សកុំប្រពឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ហើយត្រូវកែខ្លួនឡើងវិញដើម្បីគ្រួសារនិងសង្គមជាតិ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤រសៀល នៅចំណុចសួនច្បារមុខសាលាខេត្តត្បូងឃ្មុំ ក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ការអនុវត្តនេះធ្វើឡើងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍…

អ្នកនាំពាក្យសម្តេចតេជោច្រានចោលការផ្សាយព័ត៌មានរបស់ RFI និងស្នើឲ្យកែតម្រូវបន្ទាន់

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីបញ្ជាក់ច្រានចោលការផ្សាយព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ RFI ខ្មែរ ដែលបានអះអាងថា សម្តេចតេជោបានលុបសារមួយពីទំព័រហ្វេសប៊ុកផ្លូវការ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកបានបញ្ជាក់ថា ខ្លឹមសារដែលវិទ្យុ RFI បានផ្សាយ គឺមិនត្រឹមត្រូវនឹងការពិតទេ…

រដ្ឋមន្ត្រីការពារជាតិអះអាង៖ ខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយក្នុងការកសាងជាតិ

ភ្នំពេញ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសារសំខាន់មួយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយអះអាងថា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរទាំងអស់មានភាពសាមគ្គីគ្នាយ៉ាងរឹងមាំ។ លោករដ្ឋមន្ត្រីបានពន្យល់ថា៖ “គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។” ក្នុងសាររបស់ខ្លួន លោកបានរិះគន់យ៉ាងខ្លាំងទៅលើក្រុមមួយចំនួនដែលគេស្គាល់ថាជា “ជនអគតិ”…