ទូលព្រះបង្គំ វង្ស ពិសេន និងកងយោធពលខេមរភូមិន្ទ សូមព្រះពរព្រះមហាក្សត្រឆាប់ជាសះស្បើយពីព្រះរោគមហារីក
ភ្នំពេញ៖ ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ បានសម្តែងក្តីបារម្ភ និងក្រាបបង្គំទូលថ្វាយព្រះពរចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឱ្យឆាប់បានជាសះស្បើយពីព្រះរោគមហារីកក្រពេញប្រូស្តាត។ ព្រះអង្គនឹងទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែមេសា…
