ភ្នំពេញ៖ ទីតាំងទទួលផ្ញើម៉ូតូនៅអគារអ៉ិចឆេង បាត់បង់គ្រឿងម៉ូតូថ្លៃៗ ចំនួន ២៣គ្រឿង

ភ្នំពេញ៖ ទីតាំងទទួលផ្ញើម៉ូតូនៅអគារអ៉ិចឆេង បាត់បង់គ្រឿងម៉ូតូថ្លៃៗ ចំនួន ២៣គ្រឿង

ភ្នំពេញ៖ ករណីលួចគ្រឿងម៉ូតូថ្លៃៗចំនួន ២៣គ្រឿង នៅទីតាំងទទួលផ្ញើម៉ូតូក្នុងអគារអ៉ិចឆេង បានធ្វើឱ្យអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចាត់កម្លាំងជំនាញចុះទៅពិនិត្យភ្លាម។

ទីតាំងទទួលផ្ញើម៉ូតូ

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រោយពីទទួលបានព័ត៌មានពីការបាត់បង់គ្រឿងម៉ូតូ (ម៉ាញ៉េតូ) សមត្ថកិច្ចបានអញ្ជើញតំណាងម្ចាស់ទីតាំង និងម្ចាស់ម៉ូតូទាំង ២៣គ្រឿង មកប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ដើម្បីសួរសំណួរពាក់ព័ន្ធ។

ការស៊ើបអង្កេត

ជាលទ្ធផល ភាគីទាំងពីរបានសម្របសម្រួលគ្នា ដោយម្ចាស់ម៉ូតូមិនបានដាក់ពាក្យប្តឹងទៅម្ចាស់ទីតាំងទទួលផ្ញើម៉ូតូនោះទេ។ ម្ចាស់ទីតាំងបានចេញមុខទទួលខុសត្រូវ និងសន្យាដោះស្រាយសំណងបាត់បង់សម្ភារៈទាំងអស់។

ទោះជាយ៉ាងណា សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវស្វែងរកជនសង្ស័យដែលលួចសម្ភារៈម៉ូតូនៅទីតាំងនេះ ដើម្បីយកមកអនុវត្តវិធានការតាមច្បាប់។

ប្រជាពលរដ្ឋមួយចំនួនសួរថា៖ “តើករណីនេះត្រូវបញ្ចប់តាមរយៈការសម្របសម្រួល ឬម្ចាស់ទីតាំងត្រូវមានបទល្មើសចំពោះការខ្វះការថែទាំសុវត្ថិភាព?”

ដោយ៖ សិលា

administrator

Related Articles