គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំ៖ ស្លាប់ ១៧នាក់ របួស ៤៥នាក់ ក្នុងរយៈពេល ៣ថ្ងៃ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំ៖ ស្លាប់ ១៧នាក់ របួស ៤៥នាក់ ក្នុងរយៈពេល ៣ថ្ងៃ

ភ្នំពេញ៖ ក្នុងរយៈពេលឈប់សម្រាក ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មនុស្សយ៉ាងហោចណាស់ ១៧នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ និងមានអ្នករបួសធ្ងន់ស្រាលចំនួន ៤៥នាក់ទៀត។

គ្រោះថ្នាក់ចរាចរណ៍

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២៧ករណី។ ក្នុងនោះ មានគ្រោះថ្នាក់ដែលបណ្ដាលឱ្យមនុស្សស្លាប់ ១៧នាក់ និងរបួស ៤៥នាក់។

យ៉ាងណាមិញ លោកបានបញ្ជាក់នៅថ្ងៃទី១៧ ខែមេសា ថា៖ «គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំនេះ បានថយចុះ ៣ករណី ធៀបនឹងឆ្នាំ២០២៥។ អ្នកស្លាប់បានថយចុះ ៩នាក់ និងអ្នករបួសថយចុះ ២នាក់។»

ការព្រមានពីគ្រោះថ្នាក់ចរាចរណ៍

បើតាមលោក ទូច សុឃៈ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ កាលឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង ៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ ២៦នាក់ និងរបួសធ្ងន់ស្រាល ៤៧នាក់។

គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតចេញពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។ លោកបានរំឭកអ្នកដំណើរទាំងអស់ ជាពិសេសអ្នកដែលកំពុងត្រឡប់មករាជធានី ឱ្យបើកបរគោរពច្បាប់ និងរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច៕

administrator

Related Articles