ម៉ូតូដែលនគរបាលចរាចរណ៍ឃាត់ក្នុងឱកាសចូលឆ្នាំ រកឃើញហើយ អនុញ្ញាតឱ្យទៅទទួលយកវិញ

ម៉ូតូដែលនគរបាលចរាចរណ៍ឃាត់ក្នុងឱកាសចូលឆ្នាំ រកឃើញហើយ អនុញ្ញាតឱ្យទៅទទួលយកវិញ

ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក វរសេនីយ៍ឯក សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ម៉ូតូដែលនគរបាលចរាចរណ៍បានដកហូតក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានរកឃើញហើយ។

ស្នាក់ការចរាចរណ៍មាត់ស្ទឹង

លោកបានបញ្ជាក់ថា ម៉ូតូទាំងនោះកំពុងរក្សាទុកនៅស្នាក់ការចរាចរណ៍មាត់ស្ទឹង សួនព្រះរាជដំណាក់ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ អ្នកដែលម៉ូតូត្រូវបានដកហូតអាចទៅទទួលយកវិញនៅថ្ងៃស្អែកព្រឹក ដោយភ្ជាប់ជាមួយឯកសារទៅផង។

ការណែនាំពីនគរបាល

លោក វរសេនីយ៍ឯក សោម វីរៈ បានបន្តថា៖ “ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនមានការដកហូត និងផាកពិន័យទេ គឺគ្រាន់តែធ្វើការណែនាំនៅនឹងកន្លែង។ ប៉ុន្តែបើសមត្ថកិច្ចឃាត់ក្នុងអំឡុងពេលចូលឆ្នាំនេះ ម៉ូតូប្រហែលជា៥០ ទៅ៦០គ្រឿង ចុះហេតុអ្វីមានតែមានត្រឹមតែ១គ្រឿងទៅ២គ្រឿង?”

ការទទួលយកម៉ូតូវិញ

លោកបានពន្យល់ថា ការដកហូតម៉ូតូនឹងកើតឡើងតែនៅពេលអ្នកប្រើប្រាស់ផ្លូវមិនទទួលយកការណែនាំពីសមត្ថកិច្ចប៉ុណ្ណោះ។

ការធ្វើប្រតិកម្មតបនេះ បានកើតឡើងបន្ទាប់ពីមានបុរសម្នាក់បានបង្ហោះព័ត៌មាននៅលើគ្រុបតេឡេក្រាមថា៖ “សួស្តីបង សុំសួរមួយបងប្អូន ថ្ងៃចូលឆ្នាំទី១ ក្មួយខ្ញុំបានជិះម៉ូតូដាក់បំពង់ស៊ីម៉ង់ឮ តើច្បាប់ឲ្យចេញចាប់ថ្ងៃចូលឆ្នាំដែរមែន ខេត្តសៀមរាប ពេលអាណាព្យាបាលទៅលុកមកវិញ នៅស្នាក់ការមាត់ស្ទឹងនគរបាលប្រាប់ថាមិនឃើញម៉ូតូនោះទេ”។

ការទំនាក់ទំនងពីសាធារណៈ

ព័ត៌មាននេះត្រូវបានបង្ហោះនៅវេលាម៉ោង១៩និង១៧នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

ដោយ៖ សូរិយា

administrator

Related Articles