រថយន្ត BYD បុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅភ្នំពេញ បណ្តាលឱ្យខ្ទាតជួរថ្មពុះ
ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រលឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវ១៨២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាក BYD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CJ-4424 ក្នុងល្បឿនលឿន បានរអិលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មពុះខ្ទាតចេញជួរចំនួនមួយផ្ទាំង។ រថយន្តរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។…
