កម្ពុជាបដិសេធព័ត៌មានក្លែងក្លាយរបស់ថៃ ស្ដីពីការបិទព្រំដែន
ភ្នំពេញ – ក្រសួងការពារជាតិកម្ពុជាបានធ្វើការបដិសេធយ៉ាងខ្លាំងក្លាចំពោះព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយដោយភាគីថៃ ដែលចោទប្រកាន់ថា កម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបថា ការផ្អាកការធ្វើដំណើរចេញ-ចូលតាមព្រំដែនគោក និងផ្លូវទឹកជាប់ថៃ គឺជាការសម្រេចចិត្តបណ្ដោះអាសន្ន ដើម្បីការពារអាយុជីវិតជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបញ្ជាក់ថា ការសម្រេចចិត្តនេះមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស និងច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬព្រំដែនជាប់ប្រទេសផ្សេងឡើយ។ កម្ពុជាបន្តគោរពច្បាប់មនុស្សធម៌អន្តរជាតិ…
