ព្រមានអាកាសធាតុ៖ ភ្នំពេញ និងខេត្តជាច្រើនអាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអាកាសធាតុថ្មីបំផុត ដោយព្រមានពីលទ្ធភាពមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងលើតំបន់ជាច្រើននៃប្រទេសកម្ពុជា។ សេចក្ដីជូនដំណឹងនេះចេញនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយគូសបញ្ជាក់ថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងកំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជិតខាង។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖ ១.…
