រុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន បាញ់ដ្រូនជាង១០០០គ្រឿងក្នុង៣៦ម៉ោង
ខណៈស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់កំពុងក្តៅឡើង រុស្ស៊ីបានឆ្លៀតឱកាសបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ដ្រូនជាង១០០០គ្រឿងក្នុងរយៈពេលតែ៣៦ម៉ោង។ យោងតាមការផ្សាយរបស់ CNN កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ ការវាយប្រហារនេះហាក់ដូចជាការបើកការប្រយុទ្ធក្នុងដំណាក់កាលថ្មីមួយនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃទី២៥ខែមីនា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បញ្ជាដ្រូនជិត៤០០គ្រឿង (៣៩២គ្រឿង) ចេញពីទឹកដីរុស្ស៊ីនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ។ យោធាអ៊ុយក្រែនបានបន្តថា ដ្រូនជាង៥៥០គ្រឿងត្រូវបានបាញ់ចេញពីគោលដៅនានាទូទាំងប្រទេសក្នុងការវាយប្រហារដ៏កម្រ និងសាហាវមួយពេលថ្ងៃកាលពីថ្ងៃអង្គារ និងចំនួន១៤៧គ្រឿងទៀតនៅយប់ថ្ងៃពុធ។ ការវាយប្រហារទ្រង់ទ្រាយធំទាំងនេះបានកើតឡើង ពេលដែលកងកម្លាំងរុស្ស៊ីចាប់ផ្តើមការវាយលុកភាគខាងកើតអ៊ុយក្រែន រួមទាំងការប្រើប្រាស់រថក្រោះ…
