ព័ត៌មានអន្ដរជាតិ

ថៃព្រមានពីស្ថានភាពកម្ដៅខ្លាំងរហូតដល់៦០អង្សាសេ នៅដើមខែមេសា

ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល (DES) របស់ប្រទេសថៃ បានចេញសេចក្តីព្រមានអាសន្នថា សន្ទស្សន៍កម្ដៅ (Heat Index) អាចនឹងកើនឡើងខ្ពស់រហូតដល់៦០អង្សាសេ នៅដើមខែមេសាខាងមុខនេះ។ យោងតាមក្រសួងថៃ ស្ថានភាពក្ដៅហួតហែងខ្លាំងនេះ គឺជាហានិភ័យខ្ពស់បំផុតសម្រាប់ក្រុមមនុស្សងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានជំងឺប្រចាំកាយ។ ជាពិសេសអ្នកលេបថ្នាំបញ្ចុះសម្ពាធឈាម ឬថ្នាំបញ្ចុះទឹកនោម…

ឥណ្ឌូណេស៊ីចរចាជាមួយអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពនាវាប្រេងរបស់ខ្លួននៅច្រកហ័រមូហ្ស

ឥណ្ឌូណេស៊ីកំពុងចរចាយ៉ាងសកម្មជាមួយអ៊ីរ៉ង់ ដើម្បីសុំការអនុញ្ញាតឱ្យនាវាដឹកប្រេងចំនួន ២ គ្រឿងរបស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សដោយសុវត្ថិភាព ក្នុងពេលដែលភាពតានតឹងក្នុងតំបន់នៅតែបន្ត។ ការចរចានេះកើតឡើងនៅពេលដែលជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តកើនឡើង។ លោក Dwi Anggia អ្នកនាំពាក្យក្រសួងថាមពល និងធនធានរ៉ែបានបញ្ជាក់ថា៖ «នាវាទាំងពីរនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខថាមពលជាតិរបស់យើង។ យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស ដើម្បីធានាសុវត្ថិភាពពេញលេញសម្រាប់នាវា និងនាវិករបស់យើង»។ អ្នកនាំពាក្យក្រសួងការបរទេស លោក Vahd…

អារ៉ាប់រួមទាមទារសំណងរាប់លានដុល្លារពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់

ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Anwar Gargash បានប្រកាសទាមទារសំណងពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់របស់ទីក្រុងតេហេរ៉ង់លើប្រទេសនេះ។ ការទាមទារនេះបានកើតឡើងក្រោយពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈកន្លងទៅ។ តាមការបង្ហោះនៅលើបណ្តាញសង្គម X លោក Gargash បានអះអាងថា៖ «ដំណោះស្រាយនយោបាយណាមួយត្រូវតែមានការធានាច្បាស់លាស់ ដើម្បីទប់ស្កាត់ការវាយប្រហារជាថ្មីទៀតនាពេលអនាគត និងទាមទារសំណងពីអ៊ីរ៉ង់សម្រាប់ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ»។ អារ៉ាប់រួមបានចោទប្រកាន់អ៊ីរ៉ង់ថា «បោកបញ្ឆោត» ប្រទេសជិតខាង…

ជប៉ុនវិលត្រឡប់ធ្វើសមយុទ្ធយោធានៅហ្វីលីពីន ជាលើកដំបូងក្រោយសង្គ្រាមលោកទី២

ជប៉ុននឹងវិលត្រឡប់ទៅធ្វើសមយុទ្ធយោធានៅហ្វីលីពីនជាលើកដំបូង ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ ដោយកងទ័ពសាមូរ៉ៃរបស់ជប៉ុនដែលមានសមត្ថភាពប្រយុទ្ធនឹងចូលរួមជាដៃគូយោធាជិតស្និទ្ធជាមួយប្រទេសសម្ព័ន្ធមិត្ត។ យោងតាម The Japan Daily កងទ័ពកងកម្លាំងស្វ័យការពារ (SDF) រាប់រយនាក់នឹងចូលរួមប្រតិបត្តិការសមយុទ្ធយោធា Balikatan ដែលជាសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុត រួមជាមួយកងកម្លាំងហ្វីលីពីន សហរដ្ឋអាមេរិក និងអូស្ត្រាលី។ ឧត្តមសេនីយ៍ Romeo Brawner Jr. អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន…

អាមេរិកវាយលុកអ៊ីរ៉ង់តាមជើងគោក៖ សុបិនអាក្រក់ដែលអាចបង្កជាសង្គ្រាមលោកលើកទី៣

ភ្លាមៗនៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងឡើងកម្ដៅក្នុងឆ្នាំ២០២៦នេះ សំណួរដ៏សំខាន់មួយបានលេចឡើង៖ តើនឹងមានអ្វីកើតឡើង ប្រសិនបើអាមេរិកសម្រេចចិត្តបញ្ជូនទ័ពជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់? ទោះបីជាអាមេរិកមានឧត្តមភាពខាងបច្ចេកវិទ្យាយោធា និងកម្លាំងអាកាសក៏ដោយ ក៏អ្នកវិភាគយោធា និងប្រភពព័ត៌មានអន្តរជាតិបានព្រមានថា ការវាយលុកតាមផ្លូវគោកនឹងក្លាយជា «សុបិនអាក្រក់» បំផុតសម្រាប់កងទ័ពអាមេរិក។ ៥ចំណុចប្រឈមធំៗ យោងតាមការវិភាគពី Atlantic Council និង The Guardian បញ្ហាប្រឈមធំៗមានដូចជា៖…

អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិកតម្លៃ ៣០លានដុល្លារ ក្នុងជំលោះអាកាសដ៏តានតឹង

ភ្នំពេញ – អ៊ីរ៉ង់បានអះអាងថា បានបាញ់ទម្លាក់យន្តហោះដ្រូនវាយប្រហាររបស់សហរដ្ឋអាមេរិក ប្រភេទ MQ-9 Reaper ដែលមានតម្លៃជាង ៣០លានដុល្លារ នៅក្នុងទឹកដីរបស់ខ្លួន។ សារព័ត៌មានរុស្ស៊ី Tass បានដកស្រង់ប្រភពពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលអះអាងថា ដ្រូននេះត្រូវបានខ្លីការពារអាកាសអ៊ីរ៉ង់បាញ់ធ្លាក់នៅទីក្រុង Isfahan កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។…

ព្យុះភ្លៀងលាយទឹកកកវាយប្រហារវៀតណាម-ឡាវ ខណៈថៃជួបរលកកម្តៅខ្លាំង

ព្យុះភ្លៀងធ្ងន់ធ្ងរលាយឡំទឹកកក បានវាយប្រហារប្រទេសវៀតណាម និងឡាវ ដោយបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងការខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ខណៈដែលប្រទេសថៃកំពុងជួបបញ្ហារលកកម្តៅខ្លាំង។ នៅប្រទេសវៀតណាម កាលពីថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦ ព្យុះភ្លៀងលាយទឹកកក រួមជាមួយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្សចំនួន៤នាក់ និងធ្វើឱ្យ៩នាក់ទៀតរបួស។ ក្នុងចំណោមអ្នកស្លាប់ មាន២នាក់ស្លាប់នៅខេត្ត Tuyen Quang…

ជប៉ុនដាក់ពង្រាយមីស៊ីលថ្មីៗ មានសមត្ថភាពវាយបក ឆ្លើយតបទៅនឹងគំរាមកំហែងពីចិននិងកូរ៉េខាងជើង

ជប៉ុនបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយដែលមាន «សមត្ថភាពវាយបក» និងគ្រាប់ផ្លោងល្បឿនលឿន (HVGP) ថ្មីជាលើកដំបូងនៅក្នុងប្រទេស ក្នុងពេលដែលតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងភាពតានតឹងយោធាកើនឡើង។ យោងតាមក្រសួងការពារជាតិជប៉ុន ជំរំ Kengun ត្រូវបានបំពាក់ដោយមីស៊ីលប្រភេទ Type 12 ដែលអាចបាញ់ចេញពីដីគោក ហោះបានចម្ងាយប្រហែល ១ពាន់គីឡូម៉ែត្រ និងទៅដល់ផ្នែកខ្លះនៃឆ្នេរសមុទ្រដីគោកពីតំបន់ Kyushu។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Shinjiro…

លោកត្រាំ កំពុងចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ទោះច្រកហ័រមូសនៅបិទ

ភ្នំពេញ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់និងអ៊ីស្រាអែលឲ្យបានត្រឹមថ្ងៃទី៦ខែមេសាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។ លោកត្រាំ បានកំណត់ពេលវេលា៦សប្តាហ៍ដើម្បីបញ្ចប់ជម្លោះនេះ ទោះបីជាច្រកសមុទ្រហ័រមូសដែលជាផ្លូវសេដ្ឋកិច្ចសំខាន់នៅតែបិទក៏ដោយ។ លោកបានបង្ហើបប្រាប់ថា កំពុងចរចាជាមួយក្រុមដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដែលលោកយល់ថា “មានហេតុផលជាងមុន”។ មូលហេតុសំខាន់គឺការចំណាយដ៏ធំធេង។ ត្រឹម៦ថ្ងៃដំបូង អាមេរិកបានចំណាយរួចទៅ១១,៣ពាន់លានដុល្លារហើយ។…

អេស្ប៉ាញបិទទ្វារអាកាស បដិសេធមិនឲ្យត្រាំប្រើដែនអាកាសវាយអ៊ីរ៉ង់

អេស្ប៉ាញបានប្រកាសជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបដិសេធមិនអនុញ្ញាតឲ្យលោកដូណាល់ត្រាំប្រើដែនអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៣០ មីនា ២០២៦ ថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិកតាំងពីដំបូងមកម៉្លេះ។ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់អេស្ប៉ាញក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។» លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថាជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។ តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមក អេស្ប៉ាញបានបង្ហាញដោយចំហថាខ្លួនប្រឆាំងនឹងលោកត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។…