ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រិះគន់ណាតូថា ‘ខ្លាក្រដាស’ និងមិនជួយអាមេរិកក្នុងវិបត្តិអ៊ីរ៉ង់

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធមិត្តណាតូ (NATO) យ៉ាងខ្លាំង ដោយថាសម្ព័ន្ធមិត្តនេះមិនបានជួយអ្វីសោះ នៅពេលអាមេរិកត្រូវការជំនួយក្នុងវិបត្តិអ៊ីរ៉ង់។ ក្នុងស្ថានភាពដែលសង្រ្គាមនៅអ៊ីរ៉ង់នៅតែតានតឹង និងច្រកសមុទ្រ Hormuz ត្រូវបានបិទយ៉ាងណែន លោក ត្រាំ បានសុំជំនួយពីសម្ព័ន្ធមិត្តអាស៊ី-អឺរ៉ុប ដើម្បីជួយបើកច្រកនេះធម្មតាវិញ។ ការបិទច្រកនេះបានធ្វើឱ្យតម្លៃប្រេងសកលលោកបន្តហក់ឡើងខ្ពស់។…

អ៊ីស្រាអែលវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈការចរចាទូតរវាងអាមេរិក-អ៊ីរ៉ង់ត្រូវបានពន្លឿន

យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមមួយដ៏សំខាន់នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់ ដែលជាសកម្មភាពវាយប្រហារដ៏ខ្លាំងក្លា។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលក្រុមអ្នកការទូតក្នុងតំបន់កំពុងព្យាយាមសម្របសម្រួល ដើម្បីបញ្ឈប់សង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ កងទ័ពអាកាសអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រមួយដែលប្រើសម្រាប់ទាញយកវត្ថុធាតុដើមសំខាន់ៗ ដើម្បីដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូម។ រោងចក្រនេះជារោងចក្រពិសេសក្នុងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ យោងតាម Al Jazeera ផ្សាយថ្ងៃទី២៧ ខែមីនា អង្គការថាមពលអាតូមិកអ៊ីរ៉ង់(IAEO) បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែមិនមានអ្នកស្លាប់ ឬការលេចធ្លាយវិទ្យុសកម្មនោះទេ។ អង្គការបន្តថា…

អ៊ីរ៉ង់បដិសេធសំណើផ្អាកវាយប្រហារថាមពល ប្រឆាំងនឹងការអះអាងរបស់ត្រាំ

ក្រុមអ្នកសម្របសម្រួលបានបញ្ជាក់ជាថ្មីថា ប្រទេសអ៊ីរ៉ង់មិនបានស្នើសុំឲ្យផ្អាកការវាយប្រហារលើទីតាំងថាមពលរបស់ខ្លួនទេ ដែលផ្ទុយពីការអះអាងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ។ ត្រាំបានប្រកាសថា ការផ្អាករហូតដល់ថ្ងៃទី៦ ខែមេសា ខាងមុខ ធ្វើឡើងតាមសំណើរបស់ទីក្រុងតេហេរ៉ង់។ ទោះជាយ៉ាងណា ក្រុមអ្នកសម្របសម្រួលបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថាអ៊ីរ៉ង់មិនបានស្នើសុំការផ្អាកណាមួយឡើយ។ មន្ត្រីអ៊ីរ៉ង់បានបង្ហាញចំណាប់អារម្មណ៍លើការចរចា ប៉ុន្តែមិនទាន់ផ្តល់ចម្លើយចុងក្រោយចំពោះផែនការ១៥ចំណុចរបស់អាមេរិកដែលផ្តល់ការលើកលែងទណ្ឌកម្មជាថ្នូរនឹងការធ្វើសម្បទាននោះទេ។ សំណើរបស់អាមេរិករួមមានលក្ខខណ្ឌពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ សកម្មភាពមីស៊ីល និងការចូលពាក់ព័ន្ធក្នុងតំបន់ ដែលមន្ត្រីអ៊ីរ៉ង់បានពណ៌នាថាជា «ការទាមទារហួសហេតុ»។ ក្រុមអ្នកសម្របសម្រួលបានលើកឡើងទៀតថា…

ត្រាំគំរាមគុយបា បន្ទាប់ពីជ័យជម្នះលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា

អាមេរិកបានសម្តែងពីកម្លាំងយោធារបស់ខ្លួន និងគំរាមដាក់សម្ពាធលើប្រទេសគុយបា បន្ទាប់ពីជ័យជម្នះលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ នៅថ្ងៃសុក្រទី២៧មីនា លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋផ្លរីដា ដោយសរសើរពីកម្លាំងយោធាអាមេរិកដ៏អស្ចារ្យ ដែលនាំឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ លោកត្រាំបាននិយាយថា៖ «ខ្ញុំបានសាងសង់យោធាដ៏អស្ចារ្យនេះ ហើយពេលខ្លះអ្នកត្រូវតែប្រើវា»។ លោកក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលរដ្ឋបាលរបស់លោកកំពុងស្វែងរកផ្លូវចេញពីអរិភាព។ ជាការភ្ញាក់ផ្អើល…

ទាហានអាមេរិក ១២ នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីរ៉ង់នៅអារ៉ាប៊ីសាអូឌីត

ទាហានអាមេរិកចំនួន ១២ នាក់បានរងរបួស ក្នុងនោះពីរនាក់រងរបួសធ្ងន់ធ្ងរ នៅក្នុងការវាយប្រហាររបស់យោធាអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការវាយប្រហារនេះកើតឡើងក្នុងពេលមានការកើនឡើងជម្លោះនៅក្នុងតំបន់កាន់តែរីករាលដាលខ្លាំង ដោយបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (US Central Command) បានរាយការណ៍ថា កងទ័ពអាមេរិកជាង ៣០០ នាក់បានរងរបួសបន្ទាប់ពីសង្គ្រាមរយៈពេលបួនសប្តាហ៍ជាមួយអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់ TRT…

ថៃរកឃើញកូវីដប្រភេទថ្មី ‘Cicada’ ដែលឆ្លងខ្លាំង និងគេចផុតពីប្រព័ន្ធភាពស៊ាំ

ភ្នំពេញ – ប្រទេសថៃបានបញ្ជាក់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Cicada ដែលជាខ្សែស្រឡាយរបស់អូមីក្រុង និងមានអត្រាបំប្លែងខ្លួនខ្ពស់ជាងមុន។ តាមការផ្សាយរបស់ Thairath កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ វិទ្យាស្ថានវ៉ាក់សាំងជាតិថៃបានបញ្ជាក់ពីការរកឃើញនេះ ដោយអះអាងថា មេរោគនេះមានអត្រាឆ្លងខ្លាំង ហើយថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនប្រាប់ឡើយថាតើក្នុងប្រទេសខ្លួនមានការឆ្លងប៉ុន្មានករណីហើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋកុំទាន់ព្រួយបារម្ភនិងស្លន់ស្លោ។ សូមជម្រាបថា វីរុសកូវីដបំប្លែងខ្លួន Cicada ឬ…

លោក ត្រាំ លេងសើចហៅច្រកសមុទ្រ Hormuz ថា «ច្រកសមុទ្រត្រាំ» ព្រមានអ៊ីរ៉ង់ត្រូវបើកច្រក

ភ្នំពេញ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការព្រមានថ្មីមួយទៅកាន់អ៊ីរ៉ង់ ដោយទាមទារឲ្យបើកច្រកសមុទ្រ Hormuz ប្រសិនបើចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងនៅវេទិកាវិនិយោគ FII Priority នៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃទី២៧មីនា។ លោក ត្រាំ…

ត្រាំហៅនាវាចម្បាំងអង់គ្លេសថា «របស់ក្មេងលេង» បណ្តាលឱ្យភាពតានតឹងអន្តរជាតិ

អាមេរិក-អង់គ្លេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកបានហៅនាវាផ្ទុកយន្តហោះចម្បាំងរបស់ចក្រភពអង់គ្លេសថាគ្រាន់តែជា «របស់ក្មេងលេង» និងរិះគន់យ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer។ យោងតាមការចុះផ្សាយរបស់ Independent នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ការរិះគន់នេះកើតឡើងបន្ទាប់ពីអង់គ្លេសបានបដិសេធមិនអនុញ្ញាតឱ្យយន្តហោះចម្បាំងអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Diego Garcia…

សង្គ្រាមមជ្ឈិមបូព៌ា៖ ប្រទេសណាខ្លះកំពុងទទួលផលចំណេញយ៉ាងធំ?

ពិភពលោកកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែក្នុងគ្រោះមានលាភ ប្រទេសខ្លះកំពុងទទួលផលចំណេញយ៉ាងច្រើន។ តម្លៃប្រេងឆៅបានហក់ឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការនាំចេញប្រេង។ កត្តានេះបានធ្វើឱ្យប្រទេសផលិតថាមពលក្រៅតំបន់ទទួលបានអត្ថប្រយោជន៍។ ប្រទេសទទួលផលចំណេញសំខាន់ៗ៖ 🇺🇸 សហរដ្ឋអាមេរិក៖ អ្នកផលិតប្រេងធំ ទទួលបានចំណូលច្រើនពីការលក់ថាមពលទៅអឺរ៉ុបនិងអាស៊ី 🇰🇿 កាហ្សាក់ស្ថាន៖ មិនពឹងផ្អែកលើច្រកសមុទ្រមជ្ឈិមបូព៌ា ទទួលបានការវិនិយោគបន្ថែម 🇷🇺…

អ៊ីរ៉ង់បើកផ្លូវពិសេសឲ្យនាវាម៉ាឡេស៊ីឆ្លងច្រកសមុទ្រ Hormuz បើទោះបីជាច្រកសមុទ្រនេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុង

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា អ៊ីរ៉ង់បានផ្តល់ការអនុញ្ញាតពិសេសឲ្យនាវាដឹកជញ្ជូនរបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន បើទោះបីជាច្រកសមុទ្រដ៏សំខាន់នេះកំពុងត្រូវបានបិទស្ទើរតែទាំងស្រុងក៏ដោយ។ ក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ លោកអាន់វ៉ាបានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ចំពោះកាយវិការនេះ។ លោកបានបញ្ជាក់ថា ម៉ាឡេស៊ីកំពុងខិតខំរំដោះនាវាដឹកប្រេង និងបុគ្គលិករបស់ខ្លួនឲ្យបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព។ ម៉ាឡេស៊ីជាប្រទេសនាំចេញថាមពល ប៉ុន្តែពួកគេនៅតែត្រូវពឹងផ្អែកលើប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារហូតដល់ ៧០%។…