អ៊ីរ៉ង់វាយប្រហាររោងចក្រប្រេងនៅប្រទេសជិតខាង ជាការសងសឹកបន្ទាប់ពីវាលឧស្ម័ន Pars របស់ខ្លួនត្រូវគេវាយប្រហារ
ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែរ្សបានកើនឡើងដល់កម្រិតថ្មី បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារតបតវិញទៅលើរោងចក្រប្រេង និងឧស្ម័ននៅប្រទេសជិតខាង ក្រោយពីវាលឧស្ម័ន Pars ដ៏ធំរបស់ខ្លួនត្រូវបានគេវាយប្រហារនៅថ្ងៃទី១៨ ខែមីនា។ វាលឧស្ម័ន Pars ដែលជាវាលឧស្ម័នធម្មជាតិធំបំផុតរបស់ពិភពលោក និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ត្រូវបានគេវាយប្រហារកាលពីថ្ងៃទី១៨ ខែមីនា ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងនៅទីផ្សារពិភពលោក។ ការវាយប្រហារនេះត្រូវបានគេចាត់ទុកថាជាការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានប្រកាសថានឹងវាយប្រហារគោលដៅប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ហើយបានចាប់ផ្តើមដោយការវាយប្រហារកាតារ…
