ថ្លៃចតឡាន World Cup ឡើងថ្លៃកប់ពពក! អ្នកគាំទ្រភ្ញាក់ព្រឺត ១៧៥ ដុល្លារឯណោះ!
អ្នកគាំទ្របាល់ទាត់ដែលមានសំបុត្រទស្សនាព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ អាចនឹងត្រូវត្រៀមលុយច្រើនបន្តិច សម្រាប់ការចំណាយទៅលើកន្លែងចតរថយន្តរបស់ពួកគេ។ បើតាមគេហទំព័រផ្លូវការរបស់ FIFA តម្លៃចតឡានមួយកន្លែងអាចឡើងដល់ ១៧៥ ដុល្លារឯណោះ។ តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Athletic ដែលបានធ្វើឱ្យអ្នកគាំទ្រកីឡានៅសហរដ្ឋអាមេរិក មានការរិះគន់យ៉ាងខ្លាំង។ ជាក់ស្តែង សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេសម្ចាស់ផ្ទះទាំងបី រួមជាមួយកាណាដា…
