អ៊ីរ៉ង់បដិសេធការចរចាជុំទីពីរ ខណៈអាមេរិកបាញ់ប្រហារនាវាដឹកទំនិញនៅច្រកសមុទ្រហ័រមូស
ភាពតានតឹងនៅច្រកសមុទ្រហ័រមូសបានកើនឡើងខ្លាំងបន្ទាប់ពីកងទ័ពជើងទឹកអាមេរិកបានបាញ់ប្រហារនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង និងការបដិសេធរបស់ទីក្រុងតេអេរ៉ង់ក្នុងការចូលរួមការចរចាជុំទីពីរ។ សារព័ត៌មាន CGTN បានរាយការណ៍ថា ការចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយមានការរំពឹងទុកទាបចំពោះការសន្ទនាឡើងវិញរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ សេតវិមានបានបញ្ជាក់ពីការរំពឹងថា មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងអនុប្រធានាធិបតី J.D. Vance នឹងចូលរួមការចរចាជុំថ្មីនៅទីក្រុងអ៊ីស្លាម៉ាបាដ ជាមួយបេសកជនពិសេស Steve Witkoff និង Jared…
