លោក ស៊ីជីនពីង លើកទឹកចិត្តពលរដ្ឋចូលចិត្តអានសៀវភៅ ដើម្បីបង្កើតសង្គមរៀនអស់មួយជីវិត

លោក ស៊ីជីនពីង លើកទឹកចិត្តពលរដ្ឋចូលចិត្តអានសៀវភៅ ដើម្បីបង្កើតសង្គមរៀនអស់មួយជីវិត

ភ្នំពេញ៖ ប្រធានបទអំណានសៀវភៅបានក្លាយជាប្រធានបទសំខាន់មួយក្នុងការផ្តល់អនុសាសន៍របស់លោក ស៊ីជីនពីង ប្រធានប្រទេសចិន ដែលបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចិត្តអានសៀវភៅ និងបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល។

លោក ស៊ីជីនពីង និងការលើកទឹកចិត្តអំណានសៀវភៅ

ក្នុងសម័យបច្ចុប្បន្ននេះ ចំណេះដឹងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមក។ លោក ស៊ីជីនពីង បានចង្អុលបង្ហាញពីការផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃការរៀនសូត្រ៖ «ពីសម័យកសិកម្មដែលការរៀនចំណេះដឹងពីរបីឆ្នាំគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយជីវិត រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្មដែលត្រូវរៀនជាងដប់ឆ្នាំ ហើយមកដល់សម័យបច្ចុប្បន្នជាសម័យសេដ្ឋកិច្ចចំណេះដឹងដែលត្រូវរៀនអស់មួយជីវិតទើបអាចទាន់សម័យកាល។»

លោកបានពន្យល់បន្ថែមថា ប្រសិនបើមិនខិតខំបង្កើនចំណេះដឹង និងគុណវុឌ្ឍីក្នុងគ្រប់វិស័យ មិនសិក្សារៀនចំណេះដឹងវិទ្យាសាស្ត្រ និងវប្បធម៌ផ្សេងៗ និងមិនធ្វើបច្ចុប្បន្នភាពចំណេះដឹងឱ្យទាន់សម័យទេ នោះនឹងពិបាកក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន។

លោក ស៊ីជីនពីង បានចាត់ទុកអំណានសៀវភៅជារបៀបរស់នៅម្យ៉ាង ហើយមានទម្លាប់អានសៀវភៅជារៀងរាល់ថ្ងៃទោះបីជាប់រវល់ជាមួយការងារក៏ដោយ។ លោកបានលើកទឹកចិត្តថា៖ «ទោះបីជាគ្រាន់តែចំណាយពេលកន្លះម៉ោងក្នុងមួយថ្ងៃ ឬគ្រាន់តែអានពីរបីទំព័រក៏ដោយ បើតស៊ូរហូត នឹងប្រមូលផ្តុំចំណេះដឹងយ៉ាងច្រើន ប្រៀបដូចជាគ្រាប់ខ្សាច់ក៏អាចបង្កើតជាប៉ម ហើយការបោះជំហានតូចៗមួយៗក៏អាចដើរដល់កន្លែងឆ្ងាយដែរ។»

ការអានសៀវភៅនាំមកនូវចំណេះដឹងថ្មីៗ

លោកបានពន្យល់ពីគុណតម្លៃនៃការអានសៀវភៅថា៖ «ការសិក្សាពីប្រវត្តិសាស្ត្រធ្វើឱ្យយល់ពីភាពជោគជ័យ និងបរាជ័យ រៀនបទពិសោធន៍ចំណេញ និងការខាតបង់។ ការសិក្សាពីកំណាព្យធ្វើឱ្យពោរពេញទៅដោយមនោសញ្ចេតនា មានឧត្តមគតិ។ ការសិក្សាពីសីលធម៌ធ្វើឱ្យចេះដឹងពីអ្វីជាត្រូវធ្វើ និងមិនត្រូវធ្វើ។»

លោកបានរំពឹងទុកថា ក្មេងៗនឹងមានទម្លាប់អានសៀវភៅ រីករាយជាមួយនឹងអំណាន និងរីកធំធាត់ឡើងដោយមានសុខភាពល្អ។ សង្គមទាំងមូលពោរពេញទៅដោយបរិយាកាសនាំគ្នាអានសៀវភៅ និងចូលចិត្តអានសៀវភៅល្អៗ។

ប្រភព៖ CCFR

administrator

Related Articles