អ៊ីរ៉ង់ឆ្លើយតបភ្លាមៗ! បញ្ជូនដ្រូនវាយនាវាចម្បាំងអាមេរិក ក្រោយកប៉ាល់ពាណិជ្ជកម្មត្រូវរឹបយក

អ៊ីរ៉ង់ឆ្លើយតបភ្លាមៗ! បញ្ជូនដ្រូនវាយនាវាចម្បាំងអាមេរិក ក្រោយកប៉ាល់ពាណិជ្ជកម្មត្រូវរឹបយក

អ៊ីរ៉ង់បានបើកការវាយប្រហារដោយដ្រូនលើនាវាចម្បាំងអាមេរិកក្នុងឈូងសមុទ្រអូម៉ង់ ក្រោយពីទីក្រុងវ៉ាស៊ីនតោនរឹបយកកប៉ាល់ដឹកទំនិញរបស់ខ្លួន។

កងទ័ពអ៊ីរ៉ង់

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim នៅថ្ងៃចន្ទទី២០ខែមេសាឆ្នាំ២០២៦ អ៊ីរ៉ង់បានបញ្ជាក់ពីការវាយប្រហារដោយដ្រូនកំណត់គោលដៅលើនាវាកងទ័ពជើងទឹកអាមេរិក ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតទេ។

អ្នកនាំពាក្យបញ្ជាការកណ្តាល Khatam al-Anbiya ដែលជាអង្គភាពកងទ័ពកំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ពិតជាមានការវាយប្រហារមែន ប៉ុន្តែអត់បញ្ជាក់ឈ្មោះនាវាទេ ហើយក៏មិនទាន់ឃើញមានប្រតិកម្មពីខាងអាមេរិកនៅឡើយដែរ។

អាមេរិករឹបយកកប៉ាល់

នេះគឺជាការសងសឹកក្រោយអាមេរិកបាញ់និងរឹបយកកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រអូម៉ង់កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា កប៉ាល់ដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់មួយគ្រឿងឈ្មោះថា TOUSKA ត្រូវបានស្ទាក់ចាប់។

អ៊ីរ៉ង់ចាត់ទុកជាការបំពានបទឈប់បាញ់ហើយសន្យាសងសឹកទៅវិញ ដោយស្ថាប័នកងទ័ពកំពូល Khatam al-Anbiya ចេញសេចក្តីថ្លែងការណ៍ថា កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងឆ្លើយតបនិងសងសឹកក្នុងពេលឆាប់ៗ។

administrator

Related Articles