អ៊ីរ៉ង់ប្ដូរចិត្តភ្លាមៗ! ប្រតិភូនឹងទៅប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក

អ៊ីរ៉ង់ប្ដូរចិត្តភ្លាមៗ! ប្រតិភូនឹងទៅប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពជាមួយអាមេរិក

ភ្លាមៗបន្ទាប់ពីប្រកាសបដិសេធចូលរួមកិច្ចចរចា អ៊ីរ៉ង់បានប្ដូរចិត្តយ៉ាងភ្លាមៗក្នុងការបញ្ជូនប្រតិភូទៅប៉ាគីស្ថាននៅថ្ងៃអង្គារនេះ។

ការចរចាសន្តិភាពអ៊ីរ៉ង់-អាមេរិក

ប្រភពមន្ត្រីផ្លូវការប៉ាគីស្ថានបានបញ្ជាក់ទៅកាន់ Nikkei Asia ថា ប្រតិភូអ៊ីរ៉ង់នឹងធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃអង្គារ ខណៈដែលប្រតិភូអាមេរិកក៏នឹងទៅដល់នៅយប់ថ្ងៃដដែល។

ការសម្រេចចិត្តនេះបានមកដល់ក្រោយពីអ៊ីរ៉ង់បានប្រកាសថា នឹងមិនចូលរួមកិច្ចចរចាទេ ដរាបណាកងទ័ពជើងទឹកអាមេរិកនៅតែបន្តការបិទខ្ទប់កំពង់ផែរបស់ខ្លួន។

កិច្ចចរចាសន្តិភាព

តួនាទីរបស់លោកសេនាប្រមុខ Asim Munir នៃប៉ាគីស្ថានត្រូវបានគេសន្មត់ថាជាកត្តាសំខាន់ក្នុងការទាញភាគីទាំងពីរឲ្យវិលមករកតុចរចាវិញ។ ទោះបីជាមានការប្រឈមមុខដាក់គ្នាតាមសមុទ្រក៏ដោយ ក៏វត្តមានរបស់ប្រតិភូអ៊ីរ៉ង់នៅថ្ងៃស្អែកនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សន្តិភាព។

មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានកិច្ចចរចាជុំទីពីរនេះយ៉ាងយកចិត្តទុកដាក់ ដោយសង្ឃឹមថានឹងអាចឈានទៅរកកិច្ចព្រមព្រៀងថ្មី និងបញ្ចប់វិបត្តិក្នុងតំបន់មជ្ឈិមបូព៌ា។

សន្តិភាពមជ្ឈិមបូព៌ា

administrator

Related Articles