ព័ត៌មានអន្តរជាតិ

ថៃទទួលស្គាល់មិនអាចហាមឃាត់ការដឹកប្រេងពីឡាវទៅកម្ពុជា ក្រោយការព្យាយាមបិទច្រកព្រំដែន

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានទទួលស្គាល់ថាប្រទេសរបស់លោកមិនអាចរារាំងការនាំចេញប្រេងឥន្ធនៈទៅកាន់ឡាវតាមច្រកព្រំដែន Chong Mek ដើម្បីកុំឱ្យត្រូវបានបង្វែរទៅកម្ពុជាបាននោះទេ។ ការទទួលស្គាល់នេះបានមកក្រោយពីការព្យាយាមដាក់បម្រាមរបស់យោធាថៃដែលបានបរាជ័យ។ កាលពីសប្ដាហ៍មុន យោធាភូមិភាគទី២របស់ថៃបានដាក់បម្រាមលើការដឹកប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រឆ្លងកាត់ច្រកព្រំដែន Chong Mek ចូលទៅឡាវ ដោយមានគោលបំណងទប់ស្កាត់កុំឱ្យបញ្ជូនបន្តទៅកម្ពុជា ដើម្បីគាំទ្រប្រតិបត្តិការយោធានៅសមរភូមិ។ លោក អានុទីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ…

ជីមី ឡាយ ជាប់ពិរុទ្ធលើបទសមគំនិត និងឃុបឃិតជាមួយកម្លាំងបរទេស

ហុងកុង៖ តុលាការកំពូលនៃតំបន់រដ្ឋបាលពិសេសហុងកុង បានកាត់ក្តីថា ជីមី ឡាយ ជាប់ពិរុទ្ធលើបទសមគំនិត និងឃុបឃិតជាមួយកម្លាំងបរទេស ក្នុងសំណុំរឿងដែលទាក់ទងនឹងការបង្កភាពវឹកវរនៅហុងកុង។ សវនាការនេះ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចប់ការស្តាប់សំណុំរឿងដ៏សំខាន់នេះ ដោយមានចៅក្រមបីរូបជំនុំជម្រះតាមច្បាប់សន្តិសុខជាតិហុងកុង។ តុលាការបានរកឃើញថា ជីមី ឡាយ ដែលជាស្ថាបនិកកាសែត Apple Daily…

បវរកញ្ញាថៃ Miss World 2025 អំពាវនាវសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងពិធីជួបជុំអន្តរជាតិ

(បាងកក)៖ បវរកញ្ញាថៃ Miss World 2025 នាង Opal Suchata Chuangsri បានធ្វើការអំពាវនាវឱ្យមានសន្តិភាពរវាងកម្ពុជា និងថៃ ដោយបានជំរុញឱ្យមានការជជែកដេញដោលដ៏ក្ដៅគគុកមួយនៅលើបណ្ដាញទំនាក់ទំនងសង្គមថៃ។ នាង Opal បានធ្វើការអំពាវនាវឱ្យរកសន្តិភាពក្នុងពិធីទទួលពានរង្វាន់ Global Leadership Achievement Award នៅឯកម្មវិធី…

ប្រធាន Xi Jinping ចេញអនុសាសន៍ថ្មី លើកកម្ពស់ការអប់រំគំនិត-សីលធម៌អនីតិជន

ភ្នំពេញ៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗស្តីពីការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន។ លោកបានចង្អុលបង្ហាញថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអប់រំគំនិត និងសីលធម៌របស់អនីតិជន ព្រមទាំងបានចាត់វិធានការជាច្រើនដើម្បីជំរុញឱ្យការងារគ្រប់ផ្នែកទទួលបានការរីកចម្រើន និងសមិទ្ធផលថ្មី។ លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី…

ខ្មែរនៅកូរ៉េជាង ២ពាន់នាក់ធ្វើបាតុកម្មថ្កោលទោសការឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា

កូរ៉េខាងត្បូង៖ សហគមន៍ខ្មែរជាង ២,០០០ នាក់ដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិថ្កោលទោសការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងចំនួន ២ កន្លែង។ ទីតាំងទីមួយនៅទីក្រុងសេអ៊ូល មានអ្នកចូលរួមប្រមាណ ៣០០ នាក់ បានចាប់ផ្តើមនៅម៉ោង ១១ព្រឹក នៅស្ថានីយ៍រថភ្លើង Noksapyeong។…

កិច្ចប្រជុំអាស៊ានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានបញ្ជាក់នៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ត្រូវបានលើកពេលដោយសារជម្លោះព្រំដែនរវាងកម្ពុជា និងថៃមិនបានថមថយនោះទេ។ លោក អាន់វ៉ា បាននិយាយថា មានការព្រួយបារម្ភយ៉ាងខ្លាំងថា ជម្លោះអាចនឹងកើនឡើងថែមទៀត បើសិនជាគ្មានដំណោះស្រាយណាមួយត្រូវបានរកឃើញ។ ការប្រកាសនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី…

ចិនពង្រឹងការសម្របសម្រួល ស្វែងរកការឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ – ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិនកំពុងខិតខំយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលឱ្យមានការចរចាដើម្បីសន្តិភាព និងដើរតួនាទីតាមរបៀបរបស់ខ្លួន ដើម្បីជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ នៅថ្ងៃទី១៥ ខែធ្នូ លោក ហ្គូជៀគុន អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការប៉ះទង្គិចនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ដោយបញ្ជាក់ថា កិច្ចការបន្ទាន់នាពេលបច្ចុប្បន្នគឺការឈប់បាញ់ និងការពារជនស៊ីវិល។ លោកបានលើកឡើងថា ចាប់តាំងពីមានការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃមក ភាគីចិនបានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរ…

ប្រធានអាស៊ានចាត់វិធានការបន្ទាន់ ដោះស្រាយភាពតានតឹងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ លោក អាន់វ៉ា អ៊ីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានធ្វើការហៅទូរស័ព្ទដាច់ដោយឡែកទៅកាន់នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយភាពតានតឹងនៅតាមព្រំដែន។ ការអន្តរាគមន៍នេះមកបន្ទាប់ពីការពិភាក្សារបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ម៉ាឡេស៊ីចំពោះស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ។ លោកបានជំរុញឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់អតិបរមា បញ្ឈប់គ្រប់ទម្រង់នៃអរិភាព…

ក្លឹប Premier League រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយកីឡាករអាហ្វ្រិកចូលរួម AFCON

ភ្នំពេញ – ក្លឹបបាល់ទាត់នៅអង់គ្លេស Premier League ភាគច្រើននឹងជួបបញ្ហាធ្ងន់ធ្ងរដោយសារការប្រកួត Africa Cup of Nations (AFCON) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែធ្នូ និងបញ្ចប់នៅថ្ងៃទី 18 ខែមករា នៅប្រទេសម៉ារ៉ុក។ ក្នុងអំឡុងពេល AFCON…

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាមេរិក-ម៉ាឡេស៊ី ប្រើរូបភាពផ្កាយរណប ផ្ទៀងផ្ទាត់ថាតើថៃ ឬកម្ពុជាបាញ់មុន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីភាពត្រៀមខ្លួនរបស់កម្ពុជាក្នុងការសហការជាមួយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីស្វែងរកការពិតអំពីហេតុការណ៍បាញ់ប្រហារនៅព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានបង្ហាញថា កាលពីយប់មិញនេះ ទ្រង់បានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីស្វែងរកវិធីសម្រាប់បទឈប់បាញ់ និងវិលត្រលប់ទៅការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។ “ខ្ញុំបានផ្តល់យោបល់ថា…