ព័ត៌មានអន្តរជាតិ

FIFA ត្រូវបានរិះគន់ខ្លាំងដោយអ្នកគាំទ្រអឺរ៉ុប ដោយសារតម្លៃសំបុត្រពិភពលោក 2026 ឡើងខ្ពស់ដូចជំរិតទារប្រាក់

អ្នកគាំទ្របាល់ទាត់អឺរ៉ុប (FSE) បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យ FIFA បញ្ឈប់ជាបន្ទាន់ការលក់សំបុត្រថ្លៃកប់ពពកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក 2026។ ក្រុមអ្នកគាំទ្របានចោទប្រកាន់ថា តម្លៃសំបុត្រដែលត្រូវបានកំណត់គឺដូចជំរិតទារប្រាក់ ដែលធ្វើឱ្យអ្នកគាំទ្រធម្មតាមិនអាចទទួលបានសិទ្ធិទស្សនាការប្រកួតបាន។ តាមការបញ្ជាក់របស់ FSE តម្លៃសំបុត្រដែលបានបែងចែកទៅសមាគមសមាជិកចូលរួម (PMAs) បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អ្នកគាំទ្រដែលចង់ដើរតាមក្រុមរបស់ពួកគេតាំងពីពូលដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ត្រូវតែបង់ប្រាក់យ៉ាងហោចណាស់ 6,900 ដុល្លារ ដែលស្ទើរតែប្រាំដងនៃការចំណាយនៅការប្រកួតពិភពលោក…

ពាណិជ្ជកម្មចិនបន្តរីកចំរើនជាប់១០ខែ អាស៊ាននៅតែជាដៃគូធំបំផុត

ភ្នំពេញ – ទិន្នន័យថ្មីបំផុតពីអគ្គរដ្ឋបាលគយចិនបង្ហាញថា ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ប្រទេសចិនបានរក្សាកំណើនជាប់ៗគ្នារយៈពេល១០ខែ ដោយការប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិបន្តមាននិន្នាការកើនឡើងជាលំដាប់។ ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសដែលរួមកសាង«ខ្សែក្រវាត់ និងផ្លូវ»មានចំនួន២១.៣៣ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦% ស្មើនឹង៥១.៨%នៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន។ អាស៊ានបន្តកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ដោយមានទំហំពាណិជ្ជកម្ម៦.៨២ទ្រីលានយាន់ប្រាក់ចិន កើនឡើង៨.៥% ចំណែកសហភាពអឺរ៉ុបជាដៃគូធំទីពីរដោយមានទំហំ៥.៣៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង៥.៤%។ ទោះបីជាប្រឈមមុខនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកនិងជម្លោះពាណិជ្ជកម្មអន្តរជាតិក៏ដោយ ក៏ពាណិជ្ជកម្មចិននៅតែមានភាពធន់និងរក្សាកំណើនគួរឱ្យកត់សម្គាល់។ កត្តាសំខាន់មួយគឺការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធនាំចេញ ដែលធ្វើឱ្យខ្សែច្រវាក់ឧស្សាហកម្មនិងផ្គត់ផ្គង់មានភាពពេញលេញ។ ចិនមានផលិតផលឧស្សាហកម្មជាង២០០ប្រភេទស្ថិតនៅលំដាប់ទី១លើពិភពលោក…

ថៃរៀបចំបោះឆ្នោតថ្មីថ្ងៃទី៨ កុម្ភៈ ២០២៦ បន្ទាប់ពីព្រះមហាក្សត្រអនុម័តការរំលាយសភា

ថៃ៖ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ លោក Narong Klanwarin បានបញ្ជាក់ថា ស្ថាប័នរបស់គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានបដិសេធនូវការព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយ។ លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃបានបញ្ជាក់ថា គណៈកម្មការនឹងប្រជុំនៅថ្ងៃទី១៥-១៦ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរំលាយសភាតំណាងរាស្រ្ត។ លោកបានបន្ថែមថា គណៈកម្មការបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការរំលាយនេះ រួមទាំងការងារលើការកំណត់មណ្ឌលបោះឆ្នោតឡើងវិញ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ…

ម៉ាឡេស៊ីរិះគន់អាហារស៊ីហ្គេមថៃ អត្តពលិកខ្វះអាហារូបត្ថម្ភហាឡាល់

ភាពព្រួយបារម្ភចំពោះសុខភាពអត្តពលិកក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ កំពុងកើនឡើងយ៉ាងខ្លាំង នៅពេលដែលប្រទេសម៉ាឡេស៊ី និងប្រទេសចូលរួមផ្សេងៗ នៅតែបន្តរិះគន់អំពីគុណភាព និងតម្លៃអាហារូបត្ថម្ភដែលប្រទេសម្ចាស់ផ្ទះថៃផ្តល់ជូន។ ក្នុងកិច្ចប្រជុំរវាងប្រមុខគណៈប្រតិភូកាលពីថ្ងៃព្រហស្បតិ៍ តំណាងម៉ាឡេស៊ីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកង្វះអាហារហាឡាល់សម្រាប់អត្តពលិក ដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាម។ តាមស្តង់ដារឥស្លាម អាហារហាឡាល់ត្រូវតែគ្មានសាច់ជ្រូក គ្រឿងស្រវឹង និងឈាម ខណៈសត្វពាហនៈត្រូវតែសម្លាប់តាមពិធីពិសេស។ គណៈប្រតិភូម៉ាឡេស៊ីបានស្នើសុំជម្រើសប្រូតេអ៊ីនបន្ថែមក្នុងអាហារអត្តពលិក ដែលបច្ចុប្បន្នមានតែសាច់មាន់ និងត្រីប៉ុណ្ណោះ។ ប្រទេសដទៃទៀតដូចជាប្រ៊ុយណេ ឥណ្ឌូនេស៊ី និងទីម័រខាងកើត…

កំពង់ផែហៃណានបើកពន្ធគយពិសេសថ្មី នាំមកឱកាសពាណិជ្ជកម្មថ្មីសម្រាប់តំបន់

ហៃណាន, ចិន – កំពង់ផែពាណិជ្ជកម្មសេរីហៃណាន នឹងចាប់ផ្តើមប្រតិបត្តិការពន្ធគយពិសេសជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំមកនូវឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់តំបន់ និងពិភពលោក។ ការបើកដំណើរការប្រព័ន្ធពន្ធគយពិសេសនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ចិនក្នុងការបើកចំហកម្រិតខ្ពស់ និងជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម។ ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំទីពីរនៅក្នុងពិភពលោក កំពុងពន្លឿនការបើកចំហរបស់ខ្លួនតាមផែនការប្រាំឆ្នាំទី១៤ និងទី១៥។ តាំងពីឆ្នាំ២០២០មក កោះហៃណានបានទាក់ទាញការវិនិយោគសរុបជាង ១០២,៥…

តុលាការចិនបង្គាប់ Malaysia Airlines សងប្រាក់ជំងឺចិត្តជាង ៤០ម៉ឺនដុល្លារក្នុងមួយករណីដល់គ្រួសារជនរងគ្រោះក្នុងជើងហោះហើរ MH370

ចិន៖ តុលាការចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ត្រូវបង់ប្រាក់សងជំងឺចិត្តដល់គ្រួសារជនរងគ្រោះដែលបានបាត់ខ្លួនក្នុងជើងហោះហើរ MH370 កាលពីជាង ១០ឆ្នាំមុន ជាប្រាក់ចំនួន ២,៩លានយ័ន (៤១០,២៤០ដុល្លារ) ក្នុងមួយករណី។ តុលាការចិនបានបញ្ជាក់ថា ជនរងគ្រោះជាពលរដ្ឋចិនដែលស្ថិតនៅក្នុងករណីខាងលើនេះគឺមានចំនួន ៨ករណី។ គួររម្លឹកជូនថា ករណីបាត់ខ្លួនអ្នកដំណើរខាងលើនេះបានកើតឡើង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤…

សហរដ្ឋអាម៉េរិកជំរុញឱ្យបញ្ឈប់ជាបន្ទាន់អរិភាពកម្ពុជា-ថៃ តាមកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ

សហរដ្ឋអាម៉េរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការស្លាប់ និងរបួសជាច្រើននាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្តម Marko Rubio នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍បានជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការពារជនស៊ីវិល។ សហរដ្ឋអាម៉េរិកទាមទារឱ្យភាគីទាំងសងខាងត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump…

អ្នកសារព័ត៌មានថៃដ៏ល្បីល្បាញ បដិសេធសម្តីនាយករដ្ឋមន្ត្រីថៃ ដែលចោទកម្ពុជាថាជាអ្នកចាប់ផ្តើមវាយប្រហារ

រាជធានីបាងកក៖ លោក ប្រាវីត រ៉ូចាណូព្រឹក្ស (Pravit Rojanaphruk) ដែលជាអ្នកកាសែតជើងចាស់ និងជាអ្នករិះគន់សង្គមដ៏ល្បីល្បាញនៅប្រទេសថៃ បានចេញមុខបដិសេធយ៉ាងខ្លាំងក្លាចំពោះសម្តីរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃ ដែលអះអាងថា កម្ពុជាជាអ្នកចាប់ផ្តើមការវាយប្រហារលើកងទ័ពថៃ។ ការបដិសេធនេះបានកើតឡើងបន្ទាប់ពីលោក អនុទីន បានទាមទារឱ្យប្រជាជនថៃជឿជាក់លើកងទ័ពថៃ ជាជាងជឿលើការអះអាងរបស់កម្ពុជា។ នៅពេលដែលមានការសួរថា តើនរណាជាអ្នកចាប់ផ្តើមសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ លោកនាយករដ្ឋមន្ត្រីបានតបថា៖…

រញ្ជួយដីខ្លាំងកម្រិត ៧.៥ រ៉ិចទ័រវាយប្រហារជប៉ុន បណ្តាលអ្នករងរបួស ៣០នាក់ និងជម្លៀសពលរដ្ឋជិត ១សែននាក់

ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងកម្រិត ៧.៥ រ៉ិចទ័រ នៅយប់ថ្ងៃទី៨ ខែធ្នូ ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ និងការជម្លៀសពលរដ្ឋយ៉ាងធំធេង។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:១៥នាទីយប់ថ្ងៃទី៨ ខែធ្នូ ដោយវាយប្រហារទៅលើតំបន់ភាគឦសាននៃប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៩ ខែធ្នូ រញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សជាង ៣០នាក់រងរបួស…

ថៃបើកការវាយប្រហារតាមអាកាសលើកម្ពុជា បំបែកផែនការសន្តិភាពត្រាំបណ្ដាលជនស៊ីវិលស្លាប់របួស

ភ្នំពេញ – សារព័ត៌មានអន្តរជាតិពីសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីបានរាយការណ៍យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកបើកការវាយប្រហារតាមអាកាសលើប្រទេសកម្ពុជា ដែលជាការដួលរលំដ៏ធ្ងន់ធ្ងរបំផុតនៃកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។ យោងតាមការផ្សព្វផ្សាយអាមេរិកដូចជា CNN និង AP កងទ័ពអាកាសថៃបានកំណត់គោលដៅវាយពីលើអាកាសទៅលើឃ្លាំងអាវុធ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងភស្តុភាររបស់កម្ពុជា។ ការវាយប្រហារនេះបានកើតឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបក៏បានធ្វើការផ្សព្វផ្សាយរិះគន់បន្តគ្នាដែរ…