សន្តិសុខសង្គម

ម្ដាយចុងខឹងកូន២ឆ្នាំ វាយទាត់ធាក់រហូតបែកប្លោកនោមស្លាប់

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាម្តាយចុងបានប្រើហិង្សាលើកូនអាយុទើបតែ២ឆ្នាំ រហូតធ្វើឲ្យក្មេងតូចស្លាប់ដោយសារបែកប្លោកនោម។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៣០ មីនា ២០២៦ នៅបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ កុមារដែលស្លាប់មានឈ្មោះ ឌី ភត្រា អាយុ២ឆ្នាំ។ ឪពុករបស់ក្មេង លោក ទេព វណ្ណឌី អាយុ២២ឆ្នាំ បានប្រាប់ថា…

ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ឆបោកប្រាក់អតិថិជនជាង ២០ នាក់

កម្លាំងសមត្ថកិច្ចនគរបាល នៃក្រុមការងារ Hotline Scam 24/7 ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ពីអតិថិជនជាច្រើននាក់។ ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ.ស.ប…

ជនជាតិចិន ៤ នាក់ជាប់ឃុំក្នុងបទល្មើសគ្រឿងញៀន និងកាំភ្លើងខ្លី ២ ដើម នៅសែនសុខ

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យ និងឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ រួមទាំងដកហូតវត្ថុតាងជាច្រើន។ ប្រតិបត្តិការនេះកើតឡើងកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅផ្ទះលេខ ២១ និងផ្ទះលេខ ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ។…

ភ្នំពេញបង្ក្រាបទីតាំងស្កេមអនឡាញ ឃាត់ជនបរទេសជាង៥០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែង ដែលលាក់បង្កប់សកម្មភាពស្កេមអនឡាញ និងឃាត់ជនបរទេសជាង៥០នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣០នាទី ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ យោងតាមការបញ្ជាក់ពីនគរបាលជំនាញ បន្ទាប់ពីទទួលបានព័ត៌មានអំពីសកម្មភាពបទល្មើសស្កេមអនឡាញ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបើកការឆ្មក់បង្ក្រាបទីតាំងនេះ។…

រឹបអូសជិត ៥០ជនបរទេស ក្នុងប្រតិបត្តិការបង្ក្រាបឆបោកអនឡាញនៅសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានធ្វើប្រតិបត្តិការរឹបអូសជនបរទេសចំនួន ៤៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ (ស្ត្រី០៨នាក់) កាលពីថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងនៅអាគារជួលមួយកន្លែង ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយជនសង្ស័យត្រូវបានចោទប្រកាន់ថាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។ កម្លាំងសមត្ថកិច្ចបានរឹបអូតសម្ភារៈបច្ចេកទេសជាច្រើន…

ឧទ្យានុរក្សព្រះវិហារស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ

ខេត្តព្រះវិហារ៖ កម្លាំងឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង ក្នុងតំបន់ការពារធម្មជាតិ នៅថ្ងៃទី៣០ មីនា ២០២៦។ ប្រតិបត្តិការនេះដឹកនាំដោយលោក នៅ ប្រុស អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប រួមជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី។ ការស្ទាក់ចាប់ធ្វើឡើងនៅចំណុចនិយាមកា (៥៣៦៧០៦-១៥៦១១៣៨) ក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។ សមត្ថកិច្ចបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ រថយន្តម៉ាក Highlander…

ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅទួលទំពូង

ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងរហ័ស ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១៧នាក់ ក្នុងអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ដោយសង្ស័យថាពួកគេកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។…

អាវុធហត្ថភ្នំពេញចាប់បានជនប្រព្រឹត្តបោកប្រាស់ដោយប្រើឈ្មោះអាវុធហត្ថ កំហែងយកប្រាក់ពីអ្នកលក់បារីអេឡិចត្រូនិក

អាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិកមួយកន្លែង ហើយជួបរឿងគួរឲ្យភ្ញាក់ផ្អើល នៅពេលដែលមានជនសង្ស័យប្រព្រឹត្តបោកប្រាស់ដោយប្រើឈ្មោះអាវុធហត្ថ។ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ក្រាបទីតាំងលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែងនៅភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រោយមកទីតាំងនេះបានដំណើរការលក់ឡើងវិញ ដែលធ្វើឲ្យអាវុធហត្ថចុះបង្ក្រាបសារជាថ្មី។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលអាវុធហត្ថចុះទៅបង្ក្រាប បានរកឃើញថា មានជនសង្ស័យ០១ក្រុម បានដើរតួជាសមត្ថកិច្ចអាវុធហត្ថនិងជាអ្នកកាសែត ទៅបញ្ចុះបញ្ចូលម្ចាស់ទីតាំងឲ្យបើកលក់ឧបករណ៍អេឡិចត្រូនិកឡើងវិញ ជាថ្នូរនឹងទឹកប្រាក់៥៦០០ដុល្លារអាមេរិក។…

រថយន្ត Mercedes បុកម៉ូតូ២គ្រឿង សម្លាប់៦នាក់នៅបាត់ដំបង – សមត្ថកិច្ចរកឃើញអត្តសញ្ញាណជនបង្កហើយ

បាត់ដំបង៖ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនបើកបររថយន្ត Mercedes Benz AMG GT53 ដែលបានបុកម៉ូតូពីរគ្រឿង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និង១នាក់របួសធ្ងន់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅភូមិកកោះ ស្រុកមោងឫស្សី។ យោងតាមការបញ្ជាក់របស់លោក ចាន់…

នគរបាលបន្ទាយមានជ័យចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធលួចម៉ូតូ និងប្រើថ្នាំញៀន

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់ ក្នុងប្រតិបត្តិការប្រឆាំងនឹងបទល្មើសលួចទ្រព្យសម្បត្តិ និងការប្រើប្រាស់ថ្នាំញៀន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការខេត្ត។ កម្លាំងនគរបាលបានដកហូតវត្ថុតាងដូចជា ម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូច១គ្រឿង…