សន្តិសុខសង្គម

ភ្លើងឆេះរថយន្ត Mercedes ខូចខាតទាំងស្រុងនៅផ្លូវ២០០៤ សង្ស័យឆ្លងប្រព័ន្ធភ្លើង

រថយន្ត Mercedes ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-0011 ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតអស់ទាំងស្រុង ខណៈកំពុងបើកបរលើផ្លូវ ២០០៤។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១:៤០ រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្តុបផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ…

ប្រច័ណ្ឌស្នេហាផ្ទុះអាវុធដៃ! នគរបាលខណ្ឌទួលគោកឃាត់ខ្លួនយុវជន៥នាក់វាយគូភ្នែកដណ្ដឹងសង្សារជិតភ្លឺ

កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នា ដែលផ្តើមចេញពីការប្រច័ណ្ឌសង្សារ រហូតឈានដល់ការប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួស។ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៤:៥៥នាទីល្ងាច នៅចំណុចតាមបណ្ដោយផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ…

ជនជាតិចិន ៣នាក់ លួចរថយន្ត និងស្លាកលេខ៦ករណី ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនជាតិចិនចំនួន ៣នាក់ ដែលជាមុខសញ្ញាលួចរថយន្ត និងស្លាកលេខ ត្រូវបាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយបញ្ចប់នីតិវិធីសួរនាំ។ ជនសង្ស័យទាំង៣នាក់ រួមមាន៖ ១.ឈ្មោះ FEI YIYUAN ប្រុស អាយុ ៤២ឆ្នាំ, ២.ឈ្មោះ…

បង្ក្រាបបទល្មើសព្រៃឈើក្នុងព្រៃសហគមន៍បង្កនសែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគោយន្តនិងអាវុធ

បន្ទាប់ពីមានការចុះផ្សាយអំពីការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះវិហារបានចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមជាមួយគោយន្តដឹកឈើប្រណិតចំនួន២គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សចំនួន៧នាក់មកពីស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ។ ក្រុមការងារបានទៅដល់ចំណុចព្រៃល្បើក…

អាវុធហត្ថតាកែវ វាយខ្ទប់មុខសញ្ញាគ្រឿងញៀនខេត្តគោលដៅ ៥នាក់ ដកហូតវត្ថុតាងច្រើនមុខ

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួនធំ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ តាមរបាយការណ៍ពីសមត្ថកិច្ច នៅវេលាម៉ោង ៩និង៥៥នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦…

ខ្មែរឃាត់ជនជាតិថៃអាយុ៥៨ឆ្នាំចូលដែនដីខុសច្បាប់ ត្រៀមសម្របសម្រួលបញ្ជូនត្រឡប់ទៅវិញក្រោមស្មារតីមនុស្សធម៌

កម្ពុជា និងថៃ កំពុងសម្របសម្រួលតាមយន្តការព្រំដែន ដើម្បីបញ្ជូនបុរសជនជាតិថៃអាយុ ៥៨ឆ្នាំម្នាក់ត្រឡប់ទៅស្រុកវិញ បន្ទាប់ពីគាត់បានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។ ការចូលមកនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ស្ថិតក្នុងភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនភ្លាមៗ ស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។ ក្រោយកើតហេតុ…

អាជ្ញាធរខេត្តកែប ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ (Scam Online)

កែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតាមទីតាំងអគារស្នាក់នៅក្នុងភូមិសាស្ត្រក្រុងកែប ដែលមានការប្រមូលផ្តុំជនបរទេស ដើម្បីផ្សព្វផ្សាយពីបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។ ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការណែនាំដ៏ម៉ឺងម៉ាត់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប…

អាវុធហត្ថខេត្តក្រចេះ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការក្នុងករណីគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនិតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង ៤នាក់រួមមាន៖ ផុន កក្កដា (អាយុ១៩ឆ្នាំ) អេង ចាន់ទី (អាយុ២៨ឆ្នាំ) ហោ ឆៃហ៊រ…

កម្លាំងនគរបាលរាជធានីភ្នំពេញ ឆ្មក់សង្កត់សង្កិនទីតាំង Online Scam នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣ នាក់

កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅចំណុចបុរី ១ កន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦។…

យុវជនជិត ១០០០នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទក្មេងទំនើង ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិទាំងអស់បានបង្ក្រាបក្រុមក្មេងទំនើងបានចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប ៩៧៤នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះថយចុះ ១៣ករណី និងជនបង្កថយចុះ ១១៥នាក់។ ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៤១នាក់ និងអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តចំនួន ៤៣៣នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត…