យុវជនជិត ១០០០នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទក្មេងទំនើង ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

យុវជនជិត ១០០០នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទក្មេងទំនើង ក្នុងត្រីមាសទី១ ឆ្នាំ២០២៦

ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិទាំងអស់បានបង្ក្រាបក្រុមក្មេងទំនើងបានចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប ៩៧៤នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះថយចុះ ១៣ករណី និងជនបង្កថយចុះ ១១៥នាក់។

ក្មេងទំនើង

ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៥៤១នាក់ និងអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តចំនួន ៤៣៣នាក់។

ការបង្ក្រាបក្មេងទំនើង

សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ បានណែនាំឱ្យសិក្សាផ្លូវច្បាប់ដើម្បីបញ្ជូនក្រុមក្មេងទំនើងដែលបង្កអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងពីតម្លៃនៃការលះបង់របស់កងទ័ព និងនគរបាលការពារព្រំដែន។

ថ្នាក់ដឹកនាំ

អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិបន្តបង្ក្រាបក្រុមក្មេងទំនើងដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយឡើយ។

ប្រតិបត្តិការ

លោកបានគូសបញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើកលែង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាប្រសិទ្ធភាពនៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពទូទាំងប្រទេស។

វិធានការច្បាប់

សន្តិសុខសណ្តាប់ធ្នាប់

កម្លាំងសមត្ថកិច្ច

administrator

Related Articles