អាជ្ញាធរខេត្តកែប ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ (Scam Online)

អាជ្ញាធរខេត្តកែប ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេស ប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ (Scam Online)

កែប៖ លោក ប៊ុន យោង អភិបាលរងខេត្តកែប នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យតាមទីតាំងអគារស្នាក់នៅក្នុងភូមិសាស្ត្រក្រុងកែប ដែលមានការប្រមូលផ្តុំជនបរទេស ដើម្បីផ្សព្វផ្សាយពីបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។

ការចុះត្រួតពិនិត្យ

ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការណែនាំដ៏ម៉ឺងម៉ាត់របស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដោយចង្អុលបង្ហាញឱ្យលោក ប៊ុន យោង ដឹកនាំកម្លាំងនគរបាលចុះត្រួតពិនិត្យតាមបណ្តាទីតាំង ផ្ទះសំណាក់ ផ្ទះជួល ដែលជាកន្លែងស្នាក់នៅជនបរទេស ជាពិសេសទីតាំងប្រមូលផ្តុំ ដើម្បីផ្ទៀងផ្ទាត់ការស្នាក់នៅ សំដៅធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ការត្រួតពិនិត្យទីតាំង

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានផ្សព្វផ្សាយអំពីផលវិបាកដែលបណ្តាលមកពីការជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដល់ម្ចាស់ទីតាំង ដើម្បីឱ្យមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ការផ្សព្វផ្សាយ

លោក ប៊ុន យោង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើមានការសង្ស័យពីទីតាំងដែលមានការប្រមូលផ្តុំជនបរទេសជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនានា ដើម្បីឱ្យមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។

កម្លាំងចម្រុះ

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបរាល់ទង្វើខុសច្បាប់ ដែលអាចកើតមានឡើងនៅក្នុងភូមិសាស្ត្រក្រុងកែប និងខេត្តកែបទាំងមូល ដើម្បីធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលរដ្ឋគ្រប់រូប។

ការចុះពិនិត្យ
ទីតាំងស្នាក់នៅ
ការត្រួតពិនិត្យ
ការផ្ទៀងផ្ទាត់
កម្លាំងនគរបាល
សហការណ៍
ទីតាំងអគារ

អត្ថបទ៖ សឹង រ៉ាត់

administrator

Related Articles