កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនិតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទាំង ៤នាក់រួមមាន៖ ផុន កក្កដា (អាយុ១៩ឆ្នាំ) អេង ចាន់ទី (អាយុ២៨ឆ្នាំ) ហោ ឆៃហ៊រ (អាយុ២៦ឆ្នាំ) និង លី ចិត្ត (អាយុ២២ឆ្នាំ) ភាគច្រើនជាកសិករមកពីស្រុកចិត្របុរី ខេត្តក្រចេះ និងម្នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉េីម ម៉ារ៉ាត់ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនជាច្រើនទីតាំងនៅក្នុងឃុំសំបុក និងឃុំថ្មគ្រែ។ វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមថ្លាពណ៌ស (សង្ស័យម៉ាទឹកកក) ០៥កញ្ចប់ ម៉ូតូ ៣គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕
