ពន្លឺថ្មីបំភ្លឺឫស្សីកែវ! ផ្លូវសាធារណៈភ្លឺស្រស់ត្រកាល បង្កើនសុវត្ថិភាព និងសោភ័ណភាពទីក្រុងក្រោមការយកចិត្តទុកដាក់របស់អភិបាលខណ្ឌ
លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងយ៉ាងច្បាស់ថា ការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវនៅតាមបណ្ដោយផ្លូវសាធារណៈ គឺជាចំណែកដ៏សំខាន់មួយក្នុងការបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលរាត្រី កាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗ ហើយជាពិសេសជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្នែក។ លោកបានបន្ថែមទៀតថា ការដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ មិនត្រឹមតែផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាពផងដែរ។ ការលើកឡើងដ៏មានអត្ថន័យរបស់អភិបាលខណ្ឌឫស្សីកែវរូបនេះ ធ្វើឡើងខណៈដែលលោកបានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវដំណើរការវាស់វែង និងកំណត់ទីតាំងសម្រាប់ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ ១៣០០ ចាប់ពីកំណាត់ផ្លូវមុខបុរីអង្គរ រហូតដល់មហាវិថីឈ្នះឈ្នះ…
