អាវុធហត្ថភ្នំពេញ ឆ្មក់បង្ក្រាបហាង «ប៉ាឧត្ដម» ឃាត់ខ្លួនទាំងម្ចាស់ និងនារីអនីតិជន១២នាក់ រឿងបង្កប់សេវាផ្លូវភេទ
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះឆ្មក់បង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ «ប៉ាឧត្ដម» ដែលសង្ស័យលួចបង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ជាលទ្ធផល ម្ចាស់ហាងជាបុរសម្នាក់ និងនារីជាអនីតិជនចំនួន ១២នាក់ ត្រូវបានឃាត់ខ្លួន។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…
