បារបារាំងក្បែរវត្តភ្នំត្រូវសមត្ថកិច្ចឆ្មក់ចាប់ឃាត់ខ្លួនយុវតី និងអនីតិជនជាច្រើននាក់ ពាក់ព័ន្ធជួញដូរផ្លូវភេទ
កម្លាំងនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស បានឆ្មក់បង្ក្រាបទីតាំងបារបារាំងមួយកន្លែង ស្ថិតក្នុងសង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសនិងស្ត្រីជាច្រើននាក់ ក្នុងនោះមានទាំងអនីតិជនផងដែរ ពាក់ព័ន្ធនឹងការបង្កប់សេវាកម្មជួញដូរផ្លូវភេទ។ ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបារបារាំងតាមបណ្តោយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ តាមការបញ្ជាក់ពីសមត្ថកិច្ច ការឆ្មក់នេះធ្វើឡើងក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់ជាច្រើនថ្ងៃពីកម្លាំងសម្ងាត់។ កម្លាំងនគរបាលបានហ៊ុមព័ទ្ធទីតាំងយ៉ាងតឹងរ៉ឹង ដើម្បីការពារកុំឱ្យមានការរត់គេចខ្លួន និងទប់ស្កាត់ភាពចលាចលជាយថាហេតុ។ កម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង…
