ប្រតិបត្តិការបង្ក្រាប Online Scams៖ នគរបាលជាតិឃាត់ខ្លួនជនបរទេសជាង ២០០ នាក់ នៅប៉ោយប៉ែត

ប្រតិបត្តិការបង្ក្រាប Online Scams៖ នគរបាលជាតិឃាត់ខ្លួនជនបរទេសជាង ២០០ នាក់ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ចំនួន ២ ទីតាំង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនជនបរទេសជាង ២០០ នាក់។

ប្រតិបត្តិការបង្ក្រាប Online Scams ១

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក មួង សុធា, លោកឧត្តមសេនីយ៍ឯក យឹម លាង និង លោកឧត្តមសេនីយ៍ឯក សៀង សេន ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការបង្ក្រាប Online Scams ២

ទីតាំងទាំងពីរស្ថិតនៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាផ្ទះវីឡាដែលជនបរទេសលាក់ខ្លួនរត់គេចពីការបង្ក្រាប។ កម្លាំងជំនាញបានដកហូតបានកាំភ្លើងខ្លី រថយន្ត និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ប្រតិបត្តិការបង្ក្រាប Online Scams ៣

ប្រតិបត្តិការបង្ក្រាប Online Scams ៤

គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៦ មក សមត្ថកិច្ចបានចុះបង្ក្រាបបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ឃាត់ខ្លួនជនសង្ស័យបានមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាប Online Scams ៥

ប្រតិបត្តិការបង្ក្រាប Online Scams ៦

ប្រតិបត្តិការបង្ក្រាប Online Scams ៧

ប្រតិបត្តិការបង្ក្រាប Online Scams ៨

ប្រតិបត្តិការបង្ក្រាប Online Scams ៩

ប្រតិបត្តិការបង្ក្រាប Online Scams ១០

ប្រតិបត្តិការបង្ក្រាប Online Scams ១១

ប្រតិបត្តិការបង្ក្រាប Online Scams ១២

ប្រតិបត្តិការបង្ក្រាប Online Scams ១៣

ដោយ៖ អេម ពៅ

administrator

Related Articles