ក្រុងប៉ោយប៉ែត៖ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការវាយឆ្មក់រំដោះជនជាតិថៃចំនួន ២៨នាក់ (ក្នុងនោះមានស្ត្រី ១២នាក់) ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់នៅផ្ទះជួលមួយកន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍ពាក់ព័ន្ធនឹងករណីឃុំឃាំងមនុស្សដោយខុសច្បាប់។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនជនល្មើសជនជាតិថៃម្នាក់ ដែលជាស្នូកសម្លាប់ដឹកនាំក្រុមបង្ខាំងនេះផងដែរ។

ជនរងគ្រោះទាំងអស់ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។ ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនជនរងគ្រោះ និងជនល្មើសទៅសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជាបន្តទៀត។ ទីតាំងផ្ទះជួលត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។


