ហេតុការណ៍រន្ធត់! ជនជាតិចិនខាំដៃនគរបាល០២នាក់ បណ្តាលឲ្យនាយប៉ុស្តិ៍របួសដាច់ម្រាមដៃធ្ងន់ ពេលចុះអន្តរាគមន៍ក្នុងហាង Smile Mini Marts

ហេតុការណ៍រន្ធត់! ជនជាតិចិនខាំដៃនគរបាល០២នាក់ បណ្តាលឲ្យនាយប៉ុស្តិ៍របួសដាច់ម្រាមដៃធ្ងន់ ពេលចុះអន្តរាគមន៍ក្នុងហាង Smile Mini Marts

ភ្នំពេញ៖ នគរបាលចំនួន ០២នាក់ រួមទាំងលោកនាយប៉ុស្តិ៍ចាក់អង្រែលើផ្ទាល់ ត្រូវបានជនជាតិចិនម្នាក់ខាំដៃបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ខណៈសមត្ថកិច្ចចុះអន្តរាគមន៍តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

រូបភាពទី១

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៦ព្រឹក ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងទំនិញ « Smile Mini Marts » តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រូបភាពទី២

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិនម្នាក់បានដើរដោះអាវតាមផ្លូវជាតិលេខ ២ រួចក៏ស្រាប់តែដើរចូលទៅក្នុងហាង « Smile Mini Marts » បង្កការអុកឡុក បំផ្លាញទំនិញ និងឥវ៉ាន់យ៉ាងច្រើន ហើយថែមទាំងទាញដបស្រាដេញគប់បុគ្គលិកក្នុងហាងទៀតផង។ ដោយសារភាពភ័យខ្លាច បុគ្គលិកបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

រូបភាពទី៣

ក្រោយពេលកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះដល់ទីតាំង និងព្យាយាមហាមឃាត់ បុរសជនជាតិចិនរូបនោះបានហក់ស្ទុះមកខាំម្រាមដៃលោកនាយប៉ុស្តិ៍ចាក់អង្រែលើ បណ្តាលឲ្យដាច់សាច់ម្រាមដៃរបួសធ្ងន់ និងបានខាំដៃមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀត បណ្តាលឲ្យរបួសស្រាល។

រូបភាពទី៤

បច្ចុប្បន្ននេះជនជាតិចិនរូបនេះត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងបញ្ជូនទៅកាន់ប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles