ប្រតិបត្តិការបោសសម្អាត៖ កម្លាំងព្រហ្មទណ្ឌរាជធានីឃាត់ខ្លួនក្មេងទំនើងរំខានសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះ៣នាក់ប្រុសក្លែងជាស្រី

ប្រតិបត្តិការបោសសម្អាត៖ កម្លាំងព្រហ្មទណ្ឌរាជធានីឃាត់ខ្លួនក្មេងទំនើងរំខានសណ្ដាប់ធ្នាប់សាធារណៈ ក្នុងនោះ៣នាក់ប្រុសក្លែងជាស្រី

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្មេងទំនើងចំនួន ០៤ នាក់ ក្នុងនោះ ០៣ នាក់ជាប្រុសក្លែងបន្លំខ្លួនជាស្រី ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។

ក្មេងទំនើង

ការឃាត់ខ្លួននេះ ធ្វើឡើងក្រោយពេលមានការផ្សព្វផ្សាយតាមបណ្តាញសង្គមជុំវិញករណីក្រុមក្មេងទំនើងជិះម៉ូតូ ០២ គ្រឿង បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ជនសង្ស័យ

កាលពីវេលាម៉ោង ០៣:៣០ នាទីយប់អធ្រាត្រ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០៤ នាក់ នៅចំណុច ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រុមនេះត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្កភាពអនាធិបតេយ្យ ដែលបានប្រព្រឹត្តនៅចំណុច ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

ការឃាត់ខ្លួន

ជនសង្ស័យទាំង ០៤ នាក់ រួមមាន៖ ឈ្មោះ សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨, ឈ្មោះ ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨, ឈ្មោះ កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨ និងឈ្មោះ ជា មករា ភេទប្រុស កើតឆ្នាំ២០០៨ ជនជាតិខ្មែរ។ បច្ចុប្បន្ន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់៕

administrator

Related Articles