ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ មុខសញ្ញាចាស់ឆក់ទូរស័ព្ទ IPHONE 17 PRO MAX បញ្ជូនតុលាការ

ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ មុខសញ្ញាចាស់ឆក់ទូរស័ព្ទ IPHONE 17 PRO MAX បញ្ជូនតុលាការ

ឃាត់ខ្លួនជនសង្ស័យ

សមត្ថកិច្ចព្រហ្មទណ្ឌក្រុង បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ដែលមានមុខសញ្ញាចាស់ និងធ្លាប់ជាប់ពន្ធនាគារពីបទស្រដៀងគ្នា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ IPhone 17 Pro Max។

យោងតាមការបញ្ជាក់ពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ រួមជាមួយលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះស្រាវជ្រាវករណីឆក់ទូរសព្ទដៃ IPhone 17 Pro Max ពីស្ត្រីជនជាតិខ្មែរម្នាក់ នៅចំណុចផ្លូវលេខ ៣១២ កែង ២១ បាសាក់លេន ភូមិ ០៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ០៧ ព្រឹក ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៦។

វត្ថុតាង

លោកស្នងការរង បានបន្តថា លុះមកដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦ សមត្ថកិច្ចបានស្រាវជ្រាវប្រទះឃើញជនសង្ស័យទាំង ០២ នាក់ កំពុងចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង លើបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ ៖ រដ្ឋា

administrator

Related Articles