ជីវិត និងសង្គម

កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា និង​ប្លន់​បាន​២០​នាក់​ក្នុង​រយៈពេល​៤​ថ្ងៃ​!

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ជា​ក្មេង​ទំនើង​ចំនួន​២០​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា និង​កាប់​ប្លន់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បន្ទាប់ពី​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៤​ថ្ងៃ។ ក្នុង​នោះ ក៏​មាន​វត្ថុ​តាង​មួយ​ចំនួន​ដូចជា​កាំបិតប៉័ងតោ ដាវ និង​ដុំ​ថ្ម​ផង​ដែរ។ លោក​វរសេនីយ៍ឯក ម៉ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការងារ​នេះ​បាន​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍…

អាមេរិក​ប្រមូលផ្តុំ​កម្លាំង​យោធា​ដ៏​សន្ធឹក​សន្ធាប់​នៅ​ជិត​វេណេហ្ស៊ូអេឡា​៖ តើ​ត្រៀម​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​មែន​ឬ​?

ទីក្រុងវ៉ាស៊ីនតោន៖ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេហ្ស៊ូអេឡា ហាក់កំពុងកើនឡើងដល់កម្រិតប្រកាសអាសន្ន ដែលអាចឈានទៅរកការផ្ទុះសង្គ្រាមបង្ហូរឈាមមួយ។ បច្ចុប្បន្ន អាមេរិកបានបង្កើនវត្តមានយោធាដ៏សម្បើមរបស់ខ្លួននៅសមុទ្រការីប៊ីន ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនវេណេហ្ស៊ូអេឡាឡើយ។ ជាពិសេស អាមេរិកបានដាក់ពង្រាយសុទ្ធតែយន្តហោះចម្បាំងទំនើបៗ និងនាវាដឹកយន្តហោះខ្នាតធំថែមទៀតផង។ ប្រភពខ្លះបានបង្ហើបឱ្យដឹងថា ក្នុងសប្ដាហ៍នេះ អាមេរិកបានកោះប្រជុំមន្ត្រីកំពូលៗចំនួនបីលើកនៅសេតវិមាន ដើម្បីពិគ្រោះយោបល់អំពីការត្រៀមប្រតិបត្តិការសឹកនៅវេណេហ្ស៊ូអេឡា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជូនយន្តហោះចម្បាំង F-35,…

រឿងរ៉ាវ​ភ្លើង​ឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ទួលគោក ផ្អើល​ទាំង​ព្រឹក​ព្រលឹម បំផ្លាញ​ផ្ទះ​៤​ខ្នង​និង​សម្ភារៈ​អស់ទាំងស្រុង

រាជធានីភ្នំពេញ ៖ ខណៈ​ប្រជាពលរដ្ឋ​កំពុង​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្ងប់ស្ងាត់ ស្រាប់តែ​ត្រូវ​បាន​ដាស់​ភ្ញាក់​ពី​ដំណេក​ដោយ​សំឡេង​ស្រែក​ឆោឡោ​ថា​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ។ ភ្លាមៗ​នោះ ពួកគាត់​ក៏​បាន​រត់​ចេញ​មក​ក្រៅ​ដើម្បី​មើល​ស្ថានការណ៍​ជាក់ស្ដែង ហើយ​ក៏​បាន​ប្រញាប់ប្រញាល់​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​សុំ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀបភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ក្បែរ​អង់តែន​ទួលគោក តាម​បណ្ដោយ​ផ្លូវលំ ក្រុម​២ ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ថា ពួកគាត់​ភ្ញាក់ផ្អើល​ដោយសារ​តែ​មាន​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​ផ្ទះ​ឈើ​ប្រក់​សង្កសី…

ក្រុមការងារ​ជំរុញ​វិនិយោគ​ភូមិភាគ​ឦសាន​ចុះ​ជួប​ក្រុមហ៊ុន​នៅ​មណ្ឌលគិរី ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឆ្នាំ២០២៥-២០២៨

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ប្រែក្លាយ​ភូមិភាគ​ឦសាន ជា​ពិសេស ​ខេត្តមណ្ឌលគិរី ទៅ​ជា​បង្គោល​សេដ្ឋ​កិច្ច​ថ្មី​ប្រកបដោយ​សក្តានុពល កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុមការងារ​ជំរុញ​ការ​វិនិ​យោគ ក្នុង​ភូមិភាគ​ឦសាន (​ក​.​វ​.​ឦសាន​) បាន​ចុះ​ជួប​ផ្ទាល់ និង​ដឹកនាំ​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​បណ្តា​ក្រុមហ៊ុន​/​សហគ្រាស​ក្នុង​ខេត្ត​ ។ ដំណើរ​ទស្សនកិច្ច​នេះ ដឹកនាំ​ដោយ ឯកឧត្តម ពេជ្រ សម្បត្តិ…

ដំណឹងក្រៀមក្រំ! បុរសវ័យ២២ឆ្នាំនៅភ្នំពេញបាត់បង់ជីវិតដោយសារផ្តាសាយបក្សី H5N1

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បញ្ជាក់ពីករណីមរណភាពបុរសម្នាក់ អាយុ ២២ឆ្នាំ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសារជំងឺផ្តាសាយបក្សី (H5N1)។ បើតាមការបញ្ជាក់របស់ក្រសួង អ្នកជំងឺរូបនេះមានទីលំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។ ករណីនេះជាការដាស់តឿនឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្តាសាយបក្សី ដែលនៅតែជាក្តីបារម្ភផ្នែកសុខភាពសាធារណៈ។

គ្រូពេទ្យវះកាត់ កូនសោរសំខាន់! រដ្ឋមន្ត្រីសុខាភិបាលប្ដេជ្ញាពង្រឹងការព្យាបាលមហារីកនៅកម្ពុជា

រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា គ្រូពេទ្យវះកាត់ដើរតួនាទីជាស្នូលយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការព្យាបាលជំងឺមហារីកឱ្យជាសះស្បើយដាច់ស្រឡះ ដែលជាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះអាយុជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្និសីទដ៏មានសារៈសំខាន់នេះ ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ដែលជាការឆ្លើយតបបន្ទាន់ចំពោះបន្ទុកជំងឺមហារីកដែលកំពុងកើនឡើង និងជាមូលហេតុចម្បងមួយនៃការស្លាប់មុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។…

ឱកាសមាស! អតីតពលករខ្មែរនៅបាត់ដំបង រីករាយនឹងពិព័រណ៍ការងាររបស់ក្រសួង ដែលនាំការងារដល់មូលដ្ឋាន

ខេត្តបាត់ដំបង ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ ក្នុងខេត្តបាត់ដំបង កំពុងបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំពិព័រណ៍ការងារដ៏ធំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារជាង ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. មកផ្សព្វផ្សាយដល់ភូមិឋានរបស់ពួកគាត់ផ្ទាល់។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងនៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥…

បន្ធូរបន្ថយភាពណែនណាន់តាន់តាប់! ជនជាប់ឃុំ១២នាក់ ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៣ ដោយមានការអនុញ្ញាតពីឯកឧត្តម ស សុខា

ត្រពាំង​ផ្លុ​ង ៖ ជនជាប់ឃុំចំនួន ១២នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៤ មកបន្តឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពចង្អៀតណែន។ នេះបើយោងតាមការប្រកាសរបស់ផេកអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមថា ការផ្ទេរនេះបានធ្វើឡើងដោយមានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្លាំងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ…

អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ហាង​«​ប៉ា​ឧត្ដម»​ រក​ឃើញ​អនីតិជន​១២​នាក់​ពាក់ព័ន្ធ​សេវា​ផ្លូវភេទ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​យីហោ «​ប៉ា​ឧត្ដម» មួយ​កន្លែង​ដែល​លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវភេទ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​ប្រតិបត្តិការ​នេះ ម្ចាស់​ហាង​ត្រូវ​បាន​ឃាត់ខ្លួន រីឯ​នារី​ជា​អនីតិជន​ចំនួន​១២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។ ទីតាំង​ភោជនីយដ្ឋាន​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង (​អតីត​រ៉ា​សំរោង​) ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រន្ធត់ណាស់! ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះដីទាំងព្រឹកនៅភ្នំពេញ។

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវប្រឈមនឹងហេតុការណ៍អគ្គិភ័យដ៏សោកសៅមួយទៀត កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារការសង្ស័យឆ្លងចរន្តអគ្គិសនី បានបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ឆាបឆេះខ្ទេចខ្ទីគ្មានសល់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយផ្ទះកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ…