ជីវិត និងសង្គម

រថយន្តយីឌុបដឹកទំនិញពេញៗពីវៀតណាម ក្រឡាប់ផ្ងាចាក់ប្រេងឆា និងមីរាប់រយកេសលើផ្លូវ នៅស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ធំ​សម្បើម ដឹក​ទំនិញ​សំពីងសំពោង​សង្ស័យ​លើស​ទម្ងន់​ពី​ប្រទេស​វៀតណាម បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង​យ៉ាង​គួរ​ឲ្យ​ខ្លាច នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុងភូមិ​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល។ គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​ទំនិញ​ជា​ប្រេងឆា និង​មី​រាប់រយ​កេស​ត្រូវ​បាន​កំពប់​មក​លើ​ផ្លូវ​ដូច​ចាក់ចោល ដែល​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកដំណើរ​យ៉ាងខ្លាំង។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ច្រក​ទ្វារ​ទ្វេភាគី​បុស​មន ដោយ​មាន​គោលដៅ​បន្ត​ទៅ​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៣។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ផ្អៀង​ក្រឡាប់​ផ្ងារជើង​លើ​ចិញ្ចើម​ផ្លូវ…

ម្ចាស់យានដ្ឋានវាយនារីម៉ាស្សា ព្រមសង ១២០០$ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន!

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់ ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​នារី​ម៉ាស្សា​ម្នាក់ បន្ទាប់​ពី​ទៅ​រក​សេវា​ផ្លូវ​ភេ​ទ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្ទាប់​ពី​ចូលខ្លួន​ដោះស្រាយ ដោយ​ត្រូវរ៉ូវ​គ្នា សង​សំណង​ជំងឺចិត្តចំនួន​១,២០០​ដុល្លារ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ប៉ុន្តែ​មិន​ទាន់​បាន​សង​ផង ក៏​ត្រូវ​នគរបាល​នាំ​ខ្លួន ។ ជន​ដៃដល់​រូប​នោះ ឈ្មោះ ម៉ា រ៉ា​ឌី…

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​ម៉ូតូ​យ៉ាង​កម្រោល​នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​នគរបាល​ស្រុក​កំពង់សីលា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​វាយ​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៤:០០​នាទី ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ដ៏​ម៉ឺងម៉ាត់​ពី​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​តាម​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុប…

ចន្លុះដូនតា៖ ភ្លើងបំភ្លឺពីអតីតកាល រហូតមកបច្ចុប្បន្ននៅតែមានតម្លៃ! 🔥

ខេត្តឧត្តរមានជ័យ៖ នៅក្នុងស្រុកអន្លង់វែង ប្រជាពលរដ្ឋខ្មែរនៅតែបន្តប្រកបរបរធ្វើចន្លុះលក់ ដែលជាមុខរបរបុរាណមួយបន្សល់ទុកពីដូនតា។ មុខរបរនេះមិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយជីវភាពគ្រួសារបានយ៉ាងសមរម្យផងដែរ។ ក្មួយស្រី វ៉ាន់ ឌី បានឲ្យដឹងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋប្រមាណ ៣០% នៅក្នុងស្រុកអន្លង់វែង ប្រកបរបរធ្វើចន្លុះនេះ។ នាងខ្លួនឯងក៏ជាអ្នកប្រមូលទិញចន្លុះពីអ្នកស្រុក ដើម្បីលក់បន្តឲ្យឈ្មួញថៃតាមច្រកទ្វារអន្តរជាតិជាំ កាលពីមុនមិនទាន់បិទច្រក។…

ទារលុយជំពាក់៣ខែមិនបាន ម្ចាស់បំណុលទាញប៉ែលវាយបែកក្បាលកូនបំណុលរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើហិង្សាដោយយកប៉ែលវាយទៅលើកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែខឹងនឹងរឿងជំពាក់លុយយូរខែមិនសង។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ង៉ែត ថន ភេទប្រុស…

ពោធិ៍សាត់៖ សមត្ថកិច្ចបង្ក្រាបផលិតផលសមុទ្របង្កកខុសច្បាប់ជិត២តោន ដឹកតាមរថយន្តក្រុង ត្រៀមដុតកម្ទេចចោល!

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក ដែលជាទំនិញរបស់ប្រទេសថៃ រួមមានប្រហិតត្រី និងប្រហិតក្តាម…

រាជធានីភ្នំពេញបារម្ភ! គ្រោះថ្នាក់អគ្គិភ័យកើនឡើងខ្លាំង អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់!

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ការ​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ ដែល​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នា​ពេល​ថ្មីៗ​នេះ ជាពិសេស​ក្នុង​ខែតុលា​កន្លង​ទៅ​។ ការ​កោតសរសើរ និង​ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ជួប ខុន សមាជិក​ក្រុមប្រឹក្សា…

ភ្លើង​ឆាបឆេះ​បង្គោល​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ជិត​វត្ត​កំពែង ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​អន្តរាគមន៍​ទាន់​ពេល!

រាជធានីភ្នំពេញ ៖ កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា​ ឆ្នាំ​២០២៥ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​លើ​បង្គោល​ភ្លើង​បេតុង​មួយ​ដើម ស្ថិតនៅ​ក្បែរ​វត្ត​កំពែង តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានីភ្នំពេញ បាន​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ។ តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ស្រាប់តែ​គេ​ឮ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង​ចេញពី​បង្គោល​ភ្លើង​ខាងលើ រួចមក​ក៏​មាន​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​ភ្លាមៗ​តែម្តង។ ក្រោយ​ពី​ឃើញ​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់នេះ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជាច្រើន​បំពង់​ទៅ​បាញ់​ពន្លត់​ដែរ…

ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហាររបស់ទាហានថៃ ត្រូវបញ្ជូនមកព្យាបាលនៅភ្នំពេញ!

រាជធានី​ភ្នំពេញ ៖ ជន​ស៊ី​វិល​កម្ពុជា​ចំនួន​៣​នាក់ ដែល​បាន​រង​របួស​ធ្ងន់​ស្រាល ដោយសារ​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី មក​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ ដើម្បី​បន្ត​ការ​ព្យាបាល ។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នា​ម៉ោង​១០​ព្រឹក​។ ករណី​បាញ់ប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​កម្ពុជា​ម្នាក់​បាន​បាត់បង់ជីវិត​នៅ​នឹង​កន្លែង និង​៣​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​ស្រាល ។ អាជ្ញាធរ​កម្ពុជា​កំពុង​តែ​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត…

បារាំង​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​អវកាស! ម៉ាក្រុង​ប្រកាស​ចំណាយ​ជាង ៤,២ ពាន់​លាន​អឺរ៉ូ ពង្រីក​សមត្ថភាព​យោធា​អវកាស​ដល់​ឆ្នាំ ២០៣០។

ប្រទេសបារាំង៖ ប្រធានាធិបតីបារាំង លោក អេម៉ា​នុយ​អែល ម៉ាក្រុង បានប្រកាសយ៉ាងច្បាស់លាស់កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងទូលូ (Toulouse) ថា បារាំងនឹងបង្កើនការចំណាយលើការអភិវឌ្ឍន៍វិស័យអវកាសយោធា រហូតដល់ឆ្នាំ២០៣០ ដោយបែងចែកថវិកាបន្ថែមមិនតិចជាង ៤,២ ពាន់លានអឺរ៉ូ។ ការសម្រេចចិត្តនេះ គឺជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពច្បាប់កម្មវិធីយោធា ដោយលោក ម៉ាក្រុង ជឿជាក់យ៉ាងមុតមាំថា…