ត្រាំសន្យាសងសឹកបន្ទាន់បន្ទាប់ពីក្រុមអាយស៊ីសសម្លាប់ទាហានអាមេរិក២នាក់នៅស៊ីរី
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យានឹងសងសឹកយ៉ាងខ្លាំងក្រោយពីក្រុមភេរវកម្មអាយស៊ីសបានវាយប្រហារធ្វើឱ្យទាហានអាមេរិក២នាក់ និងអ្នកបកប្រែភាសាម្នាក់ស្លាប់នៅស៊ីរី។ លោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ “យើងត្រូវតែសងសឹកករណីនេះ។ នេះជាការវាយប្រហារដ៏ឃោរឃៅមួយដែលមិនអាចទទួលយកបាន។” កាលពីមុន លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ។ មន្ត្រីរដ្ឋាភិបាលស៊ីរីបានបញ្ជាក់ថា ទាហានអាមេរិក និងអ្នកបកប្រែបានល្បាតរួមគ្នាជាមួយទាហានស៊ីរី ហើយត្រូវបានវាយប្រហារដោយភ្លាមៗ។ បញ្ជាការដ្ឋានកណ្ដាលកងទ័ពអាមេរិកបានបញ្ជាក់ពីការស្លាប់នេះនៅលើបណ្ដាញសង្គម បន្ទាប់ពីការផ្សាយព័ត៌មានរបស់ស៊ីរីដែលរាយការណ៍ថាការវាយប្រហារមួយបានកើតឡើងនៅទីក្រុងប៉ាល់មីរ៉ា។ ជនប្រដាប់អាវុធរបស់ក្រុមអាយស៊ីសម្នាក់បានបើកប្រតិបត្តិការវាយឆ្មក់បណ្ដាលឱ្យស្លាប់ជនជាតិអាមេរិកបីនាក់ និងរបួសទាហានបីនាក់ទៀត។…
