ជីវិត និងសង្គម

ខេត្តស្ទឹងត្រែងចាប់ដៃជាមួយមន្ត្រីជំនាញ ត្រួតពិនិត្យតម្លៃប្រេង និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃ

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងបានចេញសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងការការពារសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យបាននូវស្ថិរភាពតម្លៃទីផ្សារ និងសណ្តាប់ធ្នាប់ក្នុងខេត្ត។ លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះត្រួតពិនិត្យតាមស្ថានីយផ្ទាល់ ដើម្បីបង្ការការតម្លើងថ្លៃខុសប្រក្រតីដែលផ្ទុយពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានដាក់ចេញនូវណែនាំសំខាន់ៗចំនួន ៣ ចំណុចដូចខាងក្រោម៖ ១-ការពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តច្បាប់មន្ទីរ-អង្គភាពជំនាញ រួមជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវចុះអប់រំ…

អគារសិក្សាថ្មី៥បន្ទប់ ត្រូវបានសម្ពោធនៅសាលាបឋមសិក្សាត្រពាំងផ្តៀក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ – អនុប្រធានទី២នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ លោកជំទាវបណ្ឌិត ជា សិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលអប់រំជាច្រើនទៀត នៅសាលាបឋមសិក្សាត្រពាំងផ្តៀក ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងពិធីសម្ពោធដ៏វិចិត្រនេះ លោកជំទាវបណ្ឌិត ជា សិរី ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា…

ឆេះផ្ទះលក់ម៉ូតូកំពង់ស្ពឺ ខូចខាតម៉ូតូ១៧គ្រឿង ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆាបឆេះផ្ទះលក់ម៉ូតូមួយកន្លែងនៅស្រុកសំរោងទង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចត្រូវជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ផ្ទះដែលអគ្គិភ័យបានឆាបឆេះនោះម្ចាស់មានឈ្មោះ ឆ យ ហាច ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ម៉ូតុ…

ភ្លើងឆេះផ្ទះធំដោយសារទុកប្រេង៣០កាន ខាតបង់១៦០លានរៀលនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ភ្លើងឆេះផ្ទះធំមួយខ្នងបានកើតឡើងនៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៧មិនា ដោយសារតែម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលបានទិញប្រេងម៉ាស៊ូត៣០កានទុកក្នុងផ្ទះដោយខ្លាចប្រេងឡើងថ្លៃ។ លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ផុន ស៊ីភូ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសន្តិភាព បានទិញប្រេងម៉ាស៊ូតចំនួន៣០កានស្មើនឹង៩០០លីត្រ យកទៅទុកក្នុងផ្ទះ។ នៅពេលមានអគ្គីភ័យកើតឡើង ប្រេងទាំងនោះបានធ្វើឲ្យភ្លើងឆេះខ្លាំងរហូតមិនអាចបាញ់ទឹកទប់ស្កាត់បាន។…

ហ្វីលីពីនផ្លាស់ប្ដូរទៅការងារសប្ដាហ៍ 4 ថ្ងៃ ដោយសារតម្លៃប្រេងកើនខ្ពស់ដោយសារសង្គ្រាមអ៊ីរ៉ង់

ទីក្រុងម៉ានីល – ប្រទេសហ្វីលីពីនបានប្រកាសផ្លាស់ប្ដូរទៅការងារសប្ដាហ៍ 4 ថ្ងៃ ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ ការផ្លាស់ប្ដូរនេះនឹងចាប់ផ្ដើមនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យរដ្ឋាភិបាលទាំងអស់។ ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីណាន់ម៉ាកូសជូនៀ បានប្រកាសពីវិធានការនេះដែលមានគោលបំណងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីជម្លោះប្រដាប់អាវុធរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ លោកម៉ាកូសបានព្រមានថា ការបិទច្រកសមុទ្រហ័រមូសដែលដឹកជញ្ជូនប្រេង១ភាគ៥របស់ពិភពលោក នឹងបង្កើនតម្លៃប្រេងក្នុងស្រុក។ តម្លៃប្រេងនឹងកើនឡើង ៧,៤៨…

ព្រះមហាក្សត្រទ្រង់ប្រកាស៖ សន្តិភាពជាគន្លឹះដើម្បីស្ត្រីអាចចូលរួមពេញលេញក្នុងការអភិវឌ្ឍន៍

រាជធានីភ្នំពេញ៖ ក្នុងឱកាសខួបលើកទី១១៥នៃទិវាអន្តរជាតិនារី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារដល់បងប្អូនជនរួមជាតិថា សន្តិភាពគឺជាកត្តាសំខាន់បង្កើតបរិយាកាសឱ្យស្ត្រីនិងក្មេងស្រីអាចចូលរួមពេញលេញនិងទទួលភាគលាភស្មើភាពពីកិច្ចអភិវឌ្ឍន៍។ យោងតាមព្រះរាជសារ ព្រះអង្គមានព្រះបន្ទូលថា៖ “ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ មានហឫទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរជាមួយស្ត្រីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក ក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិនារី។” ព្រះអង្គបានបន្តថា…

កម្ពុជា-លុចសំបួ រួមគ្នាអភិវឌ្ឍជំនាញយុវជននៅតំបន់ដាច់ស្រយាល

ភ្នំពេញ – ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងរៀបចំចុះកិច្ចព្រមព្រៀងជាមួយប្រទេសលុចសំបួ ដើម្បីអភិវឌ្ឍជំនាញយុវជននៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី។ កាលពីថ្ងៃទី៦ មីនា ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោក ថូមាស់ ឡាម៉ា ភារធារីស្ដីទីនៃស្ថានទូតលុចសំបួ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ។…

អគារសិក្សាថ្មី ៥បន្ទប់ និងសមិទ្ធផលជាច្រើន បើកជាផ្លូវការនៅសាលាបឋមសិក្សាត្រពាំងផ្តៀក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ – លោកជំទាវបណ្ឌិត ជា សិរី អនុប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលអប់រំជាច្រើន នៅសាលាបឋមសិក្សាត្រពាំងផ្តៀក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងពិធីសម្ពោធដ៏ពិសេសនេះ លោកជំទាវបណ្ឌិត ជា សិរី ដែលជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល…

ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយដ៏ធំក្នុងស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងរួចរាល់អស់ហើយនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថាករណីឆាប់ឆេះឃ្លាំងស្តុកអេតចាយនៅក្នុងស្រុកឱរ៉ាល គឺផ្ដើមចេញពីកម្មករដុតស្មៅហើយគិតថារលត់ ប៉ុន្តែឆេះរាលដាល ឆាបឆេះរងការខូចខាតយ៉ាងច្រើន។ សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកអេតចាយ ស្ថិតនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់…

ព្រមានពីក្រសួងធាតុអាកាស៖ ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ នឹងបន្តរហូតដល់ថ្ងៃទី៩ មីនា

(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្រមានពីស្ថានភាពអាកាសធាតុដែលនឹងកើតមាននៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ យោងតាមការព្យាករណ៍អាកាសធាតុថ្មីបំផុត ប្រទេសកម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងនិរតី ដែលនាំឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់មួយចំនួន។ សម្រាប់តំបន់វាលទំនាប លទ្ធភាពនៃភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ អាចគ្របដណ្តប់លើផ្ទៃដី ២០% ជាមួយនឹងសីតុណ្ហភាពអតិបរមា ៣៥°C និងល្បឿនខ្យល់បក់មធ្យម…