ដឹងមូលហេតុហើយ! ករណីអគ្គិភ័យឆេះឃ្លាំងស្តុកអេតចាយដ៏ធំក្នុងស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងរួចរាល់អស់ហើយនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកស្នងការខេត្តកំពង់ស្ពឺបានឲ្យដឹងថាករណីឆាប់ឆេះឃ្លាំងស្តុកអេតចាយនៅក្នុងស្រុកឱរ៉ាល គឺផ្ដើមចេញពីកម្មករដុតស្មៅហើយគិតថារលត់ ប៉ុន្តែឆេះរាលដាល ឆាបឆេះរងការខូចខាតយ៉ាងច្រើន។ សូមរំលឹកឡើងវិញថា កាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកអេតចាយ ស្ថិតនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់…
