ព្រះសីហនុ: បង្ក្រាបក្រុមវាយគ្នាដោយកាំបិតបុ័ងតោ ឃាត់ខ្លួនបាន៥នាក់ របួសធ្ងន់ម្នាក់
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលកើតឡើងនៅខាងមុខខារ៉ាអូខេ «៣៣៣ចាស់» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងហេតុការណ៍នេះ មានជនជាតិខ្មែរចំនួន០២ក្រុម បានប្រព្រឹត្តសកម្មភាពវាយគ្នាទៅវិញទៅមកដោយប្រើកាំបិតបុ័ងតោ បណ្តាលឱ្យមានបុរសម្នាក់រងរបួសធ្ងន់ត្រង់ក្បាល ត្រូវបានបញ្ជូនទៅព្យាបាលបឋមនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ…
