ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកដំណើរការពេញលេញ ជំរុញសេដ្ឋកិច្ចជាតិ! (ថ្ងៃទី១ មេសា ២០២៦)
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋនិងមហាជនទាំងអស់មេត្តាជ្រាបថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងត្រូវបើកឱ្យឆ្លងកាត់ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ ដោយលែងមានការបិទចរាចរណ៍ទៀតហើយ។ នេះបើតាមការប្រកាសរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។ បច្ចុប្បន្ន ដំណើរការសាងសង់ស្ពាននេះនៅបន្តបញ្ចប់នូវការងារមួយចំនួនដូចជា៖ ការងារគំនូសចរាចរណ៍លើស្ពាន និងការងារបំពាក់បង្គោលបំភ្លឺស្ពានឱ្យបានរួចរាល់មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៦ខាងមុខ។…
