ក្រសួងសាធារណការត្រៀមស្ដារស្ពានជ័យជំនះ បន្ទាប់ពីកងទ័ពថៃបាញ់ផ្ដាច់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពថៃប្រើយន្តហោះបាញ់ផ្ដាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក)។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង…
