ខេត្តបន្ទាយមានជ័យ ប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរ ក្រុង-ស្រុក
ខេត្តបន្ទាយមានជ័យ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង-ស្រុក ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យធម្មការ និងសាសនាឱ្យកាន់តែប្រសើរ។ ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃទាំង២គណៈ អាចារ្យ អាចារិនីប្រមាណ២៥០នាក់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ…
