អាជ្ញាធរបិទឃ្លាំងសាច់បង្កកខុសច្បាប់ ២៨០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរបានបិទទ្វារឃ្លាំង២កន្លែង ក្រោយរកឃើញសាច់បង្កកខុសច្បាប់ទម្ងន់២៨០គីឡូក្រាម នៅក្រុងប៉ោយប៉ែត។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយមន្ត្រីចម្រុះចុះពិនិត្យឃ្លាំង២កន្លែង ដោយរកឃើញសាច់បង្កកត្រូវបានរឹបអូសមានទម្ងន់២៨០គីឡូក្រាមរួមមាន៖ ទាមូល មាន់មូល ចុងស្លាបមាន់ គល់ស្លាបមាន់ ភ្លៅមាន់ ស្លាបកណ្តាលមាន់…
