ព័ត៌មានជាតិ

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងយុទ្ធនាការបោសសំអាតឧក្រិដ្ឋកម្មអនឡាញ

ភ្នំពេញ៖ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបន្តយុទ្ធនាការបណ្ដេញចេញជនបរទេសខុសច្បាប់ចំនួន ៩៣៩នាក់ ដោយភាគច្រើនពាក់ព័ន្ធនឹងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់។ យុទ្ធនាការនេះត្រូវបានអនុវត្តតាមការណែនាំរបស់អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក សុខ វាសនា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងចន្លោះថ្ងៃទី២០ ដល់ទី២៣ ខែមីនា ឆ្នាំ២០២៦។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ មានស្ត្រី១១៣នាក់ និងមានជនជាតិចិនចំនួន ៣៣១នាក់ (ស្រី១៦នាក់)…

ទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមគម្រោងទីក្រុងគួរឱ្យចង់រស់នៅ

ខេត្តស្វាយរៀង៖ ក្រោមអធិបតីភាពរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។ ពិធីសម្ពោធសមិទ្ធផលនេះមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ជាច្រើន រួមមានលោកស្រី យ៉សមីន ស៊ីដឌីហ្គី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា…

អាសន្នថ្នល់ដង្កោ៖ ម៉ូតូឃ្លីកបុកពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធមានផ្ទៃពោះរងរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចស្តុបឬស្សីផ្អែម ផ្លូវ៥០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នៅពេលដែលបុរសម្នាក់ជិះម៉ូតូឃ្លីកលឿនបុកពីក្រោយម៉ូតូស្កូបពីដែលមានប្តីប្រពន្ធមួយគូរជិះ។ តាមការអះអាងពីប្រភពព័ត៌មាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣នាទីយប់ នៅពេលដែលបុរសម្នាក់ជិះម៉ូតូស្កូបពីពណ៌ខ្មៅ លេខភ្នំពេញ1KE 1939 កំពុងឌុបប្រពន្ធដែលមានផ្ទៃពោះជិតគ្រប់ខែ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ។ ភ្លាមនោះ បុរសម្នាក់ទៀតជិះម៉ូតូឃ្លីកពណ៌ស លេខភ្នំពេញ1FP 7503…

ជនសង្ស័យ៧នាក់ ស្លៀកស្បង់ក្លែងក្លាយជាព្រះសង្ឃ ដើរបិណ្ឌបាតបោកប្រាក់ប្រជាពលរដ្ឋ ត្រូវឃាត់ខ្លួននៅកណ្ដាលស្ទឹង

ខេត្តកណ្តាល – សមត្ថកិច្ចស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ ដែលស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ដើម្បីដើរបិណ្ឌបាតបោកប្រាក់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មនេះកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០ព្រឹក នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ ជនសង្ស័យទាំង ៧ នាក់ដែលត្រូវឃាត់ខ្លួនមាន៖ ហ៊ុន ព្រឿន…

កម្ពុជា-វៀតណាម ចុះហត្ថលេខាកិច្ចសហប្រតិបត្តិការថ្មី ពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបពិភាក្សាជាមួយ លោកស្រី បួយ ធីមិញហ៊យ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅសណ្ឋាគារ Melia រដ្ឋធានីហាណូយ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសអ្នកជិតខាង។ សម្ដេច ម៉ែន សំអន…

អ្នកដឹកនាំយុវជននិងអភិបាលខេត្តព្រះវិហារអបអរសាទរសង្ក្រាន្តជាមួយប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព

ខេត្តព្រះវិហារ – លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ នៅក្នុងមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅវត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប និងវត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក…

ក្រសួងប្រៃសណីយ៍ បណ្តុះបណ្តាលមន្ត្រីខេត្ត៧ លើប្រព័ន្ធសេវាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ដល់មន្ត្រីមន្ទីរជំនាញពីខេត្តចំនួន៧ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។ សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពលោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល។ ខេត្តដែលចូលរួមមាន៖ សៀមរាប បាត់ដំបង ឧត្តរមានជ័យ កណ្តាល កំពង់ចាម…

សមត្ថកិច្ចចុះបង្ក្រាបករណី Scam Online នៅព្រះសីហនុ ឃាត់ខ្លួនជនបរទេស២០នាក់ និងរកឃើញទូរស័ព្ទ៣៨៩គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីឆបោកតាមអនឡាញ (Scam Online) មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់លោក ម៉ាងស៊ីណេត អភិបាលគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ លទ្ធផលប្រតិបត្តិការគឺ៖ • ឃាត់ខ្លួនជនបរទេស…

រដ្ឋាភិបាលបញ្ចុះអាករប្រេងសាំងពី ១០% មកត្រឹម ៤% ចាប់ពីថ្ងៃទី២០ មីនា ២០២៦

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសអនុវត្តវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលនឹងទទួលបន្ទុកជំនួសចំនួន៦% ដែលបាត់បង់ពីការបញ្ចុះអត្រាអាករ។ ក្រសួងបានចេញសេចក្តីណែនាំដូចខាងក្រោម៖ ១. សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ប្រេងសាំងធម្មតា…

អភិបាលខេត្តស្វាយរៀង ណែនាំដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈ

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។ ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងកិច្ចប្រជុំនោះ លោក អភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនដល់ប្រជាពលរដ្ឋ ទន្ទឹមនេះក៏សូមអរគុណ…