ឃាត់ខ្លួនក្មេងទំនើង៤នាក់ ករណីកែច្នៃម៉ូតូបំពង់សុីម៉ាំងលឺ ជ្រែតាមដងផ្លូវ
ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាលបានឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ក្នុងករណីជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮៗ និងជ្រែតាមដងផ្លូវ។ ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវ១១០ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្ដាល។ វត្ថុតាងដែលត្រូវបានចាប់យកមានម៉ូតូចំនួន៣គ្រឿង៖ ១. ម៉ាក Honda…
